Sunday, July 6, 2025
Homeព័ត៌មានជាតិក្មេង​ស្រី​ដេក​ក្នុង​បន្ទប់ ប្រុស​គាស់​បង្អួចចូ​ល​ចាប់​រំ​លោភ

ក្មេង​ស្រី​ដេក​ក្នុង​បន្ទប់ ប្រុស​គាស់​បង្អួចចូ​ល​ចាប់​រំ​លោភ

ខេត្តព្រៃវែង ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពហែកបង្អួចចូលទៅចាប់រំលោភ សេពសន្ថវៈក្មេងស្រីម្នាក់ទាំងកណ្តាលអធ្រាត្រ លុះក្មេងស្រីភ្ញាក់ដឹងខ្លួនស្រែកឆោឡោផ្អើល ដល់អ្នកជិតខាងព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ។

បុរសល្មោភកាមដែលធ្វើសកម្មភាពហែក បង្អួចចូលចាប់រំលោភសេពសន្ថវៈក្មេងស្រីនេះ មានឈ្មោះទុយ មាស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើស្រែ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះយ.ស.ណ អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នាងបានចូល ដេកតាមទម្លាប់ លុះមកដល់វេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលនាងកំពុងដេក លង់លក់ស្កប់ស្កល់ ស្រាប់តែលេចមុខជនសង្ស័យ ឈ្មោះទុយ មាស ដែលជាអ្នកភូមិជាមួយគ្នា បានធ្វើសកម្មភាពហែកបង្អួចផ្ទះរបស់នាង ចូល មកប៉ុនប៉ងចាប់នាងរំលោភសេពសន្ថវៈទាំង កំរោល។ លុះពេលជនសង្ស័យកំពុងឡើងពោប ពីលើនាង និងឱបថើបលូកស្ទាបរាងកាយរបស់ នាង នាងក៏ភ្ញាក់ដឹងខ្លួន និងភ័យស្លន់ស្លោយ៉ាង ខ្លាំង ទើបប្រឹងរើបម្រះ ព្រមទាំងស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ រហូតលាន់ឮសំឡេង ដល់អ្នកភូមិចេញមកជួយអន្តរាគមន៍ ហើយ ភ្លាមនោះ ជនសង្ស័យប្រុងនឹងរត់គេចខ្លួនដែរ តែត្រូវអ្នកភូមិព័ទ្ធចាប់ជាប់ បន្ទាប់មក ក៏ប្រគល់ ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការ តាមច្បាប់តែ ម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាល ពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានទទួលសេចក្តី រាយការណ៍ពីប្រជាពលរដ្ឋមកថា មានករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ ទើបសមត្ថកិច្ចបាន ដឹកនាំកម្លាំងចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ លុះទៅដល់ ក៏ប្រទះឃើញជនសង្ស័យត្រូវបាន ប្រជាពលរដ្ឋឃាត់ខ្លួនជាប់ទៅហើយ រួចក៏នាំ ជនសង្ស័យមកសាកសួរ តាមនីតិវិធីតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ទុយ មាស បានសារភាពថា រូបគេពិតជាបាន ធ្វើសកម្មភាពហែកបង្អួចផ្ទះប៉ុនប៉ងចូលទៅ ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះប្រាកដ មែន តែមិនទាន់បានសម្រេចផង ក៏ត្រូវក្មេងស្រីស្រែកឆោឡោផ្អើលអ្នកភូមិចេញមកព័ទ្ធ ចាប់រូបគេប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បី ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES