Sunday, January 19, 2025
Homeព័ត៌មានជាតិបុរស​មាន​ជំងឺ​សរ​សៃ​ប្រសាទ ចុះ​​ងូត​ទឹក​ទន្លេ​លង់​ស្លាប់

បុរស​មាន​ជំងឺ​សរ​សៃ​ប្រសាទ ចុះ​​ងូត​ទឹក​ទន្លេ​លង់​ស្លាប់

ខេត្តកណ្តាល ៖ បុរសកើតមានជំងឺសរសៃប្រសាទប្រចាំកាយម្នាក់ បានចុះងូតទឹកទន្លេ តែម្នាក់ឯង លុះទំនងជាស្ថានភាពជំងឺធ្វើទុក្ខ ទើបបណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោច អាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង។

បុរសរងគ្រោះ ដែលលង់ទឹកទន្លេស្លាប់ នោះ មានឈ្មោះពេ ជឿន អាយុ៤០ឆ្នាំ ជា មនុស្សមានជំងឺសរសៃប្រសាទប្រចាំកាយ សព្វ ថ្ងៃស្នាក់នៅជាមួយឪពុកម្តាយក្នុងភូមិកើតហេតុ ខាងលើ។

តាមប្រភពពីសមត្ថកិច្ចស្រុកស្អាង បានឱ្យ ដឹងថា បុរសរងគ្រោះបានកើតមានជំងឺសរសៃ ប្រសាទប្រចាំកាយជាច្រើនឆ្នាំមកហើយ ទោះ ជាក្រុមគ្រួសារនាំទៅព្យាបាលយ៉ាងណា ក៏មិន បានធូរស្រាលសោះ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរចុះទៅងូតទឹកទន្លេបាសាក់ តែម្នាក់ឯង ឃើញបែបនេះ ស្ត្រីជាម្តាយបាន ដើរទៅហៅជនរងគ្រោះឱ្យឡើងមកលើគោក វិញដែរ ព្រោះខ្លាចកើតមានគ្រោះថ្នាក់ដោយ ប្រការណាមួយ តែជនរងគ្រោះមិនព្រមឡើង គោកវិញសោះ នៅបន្តងូតទឹកទន្លេតែម្នាក់ឯង ទៀត។

ប្រភពដលែដបន្តថា លុះបន្តិចក្រោយមក ខណៈដែលម្តាយដើរមកហៅកូនប្រុសម្តងទៀត ស្រាប់តែបាត់ខ្លួនជនរងគ្រោះតែម្តង ទើបធ្វើ ឱ្យស្ត្រីជាម្តាយភ័យឆោឡាស្រែកហៅអ្នកភូមិ ឱ្យជួយចុះរាវរកកូនប្រុសនៅក្នុងទឹកទន្លេ ស្រាប់ តែប្រទះឃើញសពជនរងគ្រោះ លង់ទឹកស្លាប់ បាត់ទៅហើយ រួចក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណី អ្វីផ្សេងនោះទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលនាំឱ្យជនរងគ្រោះលង់ ទឹក ស្លាប់ គឺអាចបណ្តាលមកពីអំឡុងពេលចុះងូត ទឹកជំងឺជនរងគ្រោះ បានរើឡើង ទើបបណ្តាល ឱ្យជនរងគ្រោះហែលទឹកមិនរួច ក៏លង់ស្លាប់យ៉ាង អាណោចអាធ័មបែបនេះតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើំម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ សិលា

RELATED ARTICLES