Saturday, August 16, 2025
Homeព័ត៌មានជាតិខឹង​នាំ​ប្អូន​ផឹក វ៉ៃ​ប្រុស​ត្រូវស្រី​បែក​មាត់

ខឹង​នាំ​ប្អូន​ផឹក វ៉ៃ​ប្រុស​ត្រូវស្រី​បែក​មាត់

ភ្នំពេញ ៖ បុរសម្នាក់ ឃើញអ្នករត់ម៉ូតូឌុបម្នាក់នាំប្អូនប្រុសរបស់ខ្លួនផឹកស៊ី ផ្ទុះកំហឹង ក៏ ស្ទុះទៅវាយនិងទាញមួកការពារសុវត្ថិភាពគប់ តែបែរជាជ្រុលទៅចំនារីម្នាក់ កំពុងឈរហាល ខោអាវក្បែរនោះ បណ្តាលឱ្យបែកមាត់ បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនបង្កហេតុ មានឈ្មោះសោម សុភក្ត្រា អាយុ២៧ឆ្នាំ មុខរបរវិស្វករអគ្គិសនី មានប្អូនប្រុសឈ្មោះសោម សុភក្ត្រ ហៅម៉ាប់ ស្នាក់នៅ ក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។ ចំណែកបុរសដែលទទួលរងការចោទប្រកាន់ ថា បាននាំប្អូនប្រុសគេផឹកស៊ីស្រវឹងនោះ មាន ឈ្មោះយឹម ពុទ្ធា អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិកើតហេតុខាងលើ និងមាន ស្រុកកំណើតនៅភូមិដើមចន្ទន៍ ឃុំរលិញ ស្រុក កោះអណ្តែត ខេត្តក្រចេះ។ ដោយឡែកនារីរងគ្រោះដែលត្រូវជនបង្កហេតុគប់ចំមួយមួក ការពារសុវត្ថិភាពបែកមាត់មានឈ្មោះហង្ស ឧត្តីទេវី អាយុ២៩ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ឈ្មោះសោម សុភក្ត្រា បានឃើញប្អូនប្រុសរបស់ខ្លួនឈ្មោះសោម សុភក្ត្រ ហៅម៉ាប់ អង្គុយផឹកស៊ីជាមួយបុរសឈ្មោះយឹម ពុទ្ធា ដែលជាសមាសភាពអ្នកញៀនថ្នាំ ទើប ចេញពីមណ្ឌលអប់រំកែប្រែ ទើបធ្វើឱ្យបុរសជា បងប្រុសផ្ទុះកំហឹង ព្រោះតែប្អូនប្រុសឈ្មោះ សោម សុភក្ត្រ គឺជាមនុស្សញៀនថ្នាំ ហើយឱ្យ តែផឹកស្រាស្រវឹងតែងរករឿងអុកឡុកអ្នកផ្ទះ រកលុយយកទៅទិញថ្នាំញៀន ហើយបើមិន បានលុយទេ តែងវាយបំផ្លាញរបស់ទ្រព្យក្នុងផ្ទះ ខ្ទេចអស់គ្មានសល់ ហេតុនេះពេលឃើញប្អូនប្រុស កំពុងអង្គុយផឹកបែបនេះ ឈ្មោះសោម សុភក្ត្រា បានស្ទុះទៅទាត់ធុងបាស់របស់ប្អូនប្រុសដែល កំពុងចាក់ស្តាប់កំដរការផឹកស៊ីនោះចោល ទើប ធ្វើឱ្យទាំង២នាក់បងប្អូន កើតមានជម្លោះនឹងគ្នា លុះក្តៅចិត្តពេក ឈ្មោះសោម សុភក្ត្រា បានស្ទុះ ទៅច្រានក្បាលបុរសឈ្មោះយឹង ពុទ្ធា ដោយ ចោទប្រកាន់ថា បាននាំប្អូនប្រុសរបស់ខ្លួនផឹកិ ស៊ី រួចក៏កើតជាអំពើហិង្សាវ៉ៃគ្នាទៅវិញទៅ មក។ ភ្លាមនោះ ឈ្មោះសោម សុភក្ត្រ ហៅ ម៉ាប់ បានទាញមួកការពារសុវត្ថិភាព គប់ទៅ លើឈ្មោះយឹម ពុទ្ធា ក្នុងបំណងជួយបងប្រុស តែបែរជាហោះទៅចំនារីរងគ្រោះដែលកំពុង ឈរហាលខោអាវនៅក្បែរកន្លែងកើតហេតុ បណ្តាលឱ្យបែកមាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើ និងបាន ឃាត់ខ្លួនភាគីទាំង២ នាំយកទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ចំណែកនារីរងគ្រាះ ក៏បានមកដាក់ពាក្យបណ្តឹងផងដែរ តែ ឈ្មោះសោម សុភក្ត្រ ហៅម៉ាប់ ដែលជាអ្នក គប់ចំនារីរងគ្រោះនោះ បានរត់គេចខ្លួនបាត់ទៅ ហើយ។

ភាគីទាំង២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំចាត់ការនៅពេលក្រោយ៕ សោល វណ្ណៈ

RELATED ARTICLES