ខេត្តកំពង់ចាម ៖ ជនសង្ស័យមួយក្រុម ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់ស្ត្រីជាអាជីវករ លក់មាសនៅក្បែរផ្សារធំថ្មីកំពង់ចាម កាលពី ព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ កន្លងទៅ ដោយប្រមូល បានមាសប្រាក់ជាង២ម៉ឺនដុល្លារនោះ និងត្រូវ សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួន បានចំនួន៣ នាក់ កាលពីថ្ងៃទី១០ ខែកុម្ភៈ នៅក្នុងទឹកដី ខេត្ត សៀមរាបនោះ ត្រូវបានសមត្ថកិច្ចធ្វើសន្និសីទ កាសែតបង្ហាញមុខ កាលពីព្រឹក ថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម។
ជនសង្ស័យជាសមាសភាពចោរប្លន់ទាំង ៣នាក់ ដែលត្រូវបានបង្ហាញមុខ រួមមាន ទី១– ឈ្មោះសុខ ស៊ីនួន អាយុ៥៦ឆ្នាំ មានលំនៅភូមិ នាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទី២–ឈ្មោះស្រី សំអឿន អាយុ៤៧ឆ្នាំ មាន លំនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣– ឈ្មោះពៅ សំអឿន អាយុ៣៥ឆ្នាំ មានលំនៅ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានី– ភ្នំពេញ។
សមត្ថកិច្ចខេត្តកំពង់ចាម បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ ធ្វើឡើង ក្រោមកិច្ចសហការរវាងកម្លាំងនគរបាលខេត្ត កំពង់ចាម កម្លាំងនគរបាលរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តសៀមរាប ហើយអំឡុង ពេលឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ទាំង ៣នាក់ សមត្ថកិច្ចដកហូតបានរថយន្តចំនួន២ គ្រឿងផងដែរ។
នៅចំពោះមុខសមត្ថកិច្ចក្រុម ជនសង្ស័យ ជាសមាភាពចោរប្លន់ទាំង៣នាក់បានឆ្លើយសារ– ភាពថា កន្លងមក ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ នៅតាមបណ្តាខេត្តក្រុងចំនួន៧ ដូចជា ១–ខេត្តកំពង់ចាម ២–ស្រុកទឹកឈូ ខេត្តកំពត ៣– ខេត្តពោធិ៍សាត់ ៤–ខេត្តព្រះសីហនុ ចំនួន២លើក ៥–ខេត្តកំពង់ធំ ចំនួន២លើក ៦–ខេត្តសៀមរាប ចំនួន២លើក និងទី៧–ខេត្តព្រះវិហារ ក្នុងឆ្នាំ ២០១៧ នេះ ហើយលើកចុងក្រោយពួកគេបាន ធ្វើសកម្មភាពប្លន់ហាងលក់មាស យីហោ សុខ លក្ខិណា ស្ថិតក្នុងភូមិ២ សង្កាត់វាលវង់ ក្រុង កំពង់ចាម បានប្រាក់ប្រមាណជាង២ម៉ឺនដុល្លារ។
គួររំលឹកថា កាលពីវេលាម៉ោង៧និង០៥ នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ មាន ករណីប្លន់ប្រដាប់អាវុធមួយ បានកើតឡើងនៅ ចំណុចផ្សារធំកំពង់ចាម ស្ថិតក្នុងភូមិ១២ សង្កាត់ កំពង់ចាម ក្រុងកំពង់ចាម ដោយស្ត្រីជាអាជីវករ លក់មាសម្នាក់ ទើបនឹងបើករថយន្តមកដល់ ហាងលក់មាស រួចចុះដើរយួរកាបូបដាក់មាស សំដៅចូលហាង ក៏ស្រាប់តែត្រូវជនសង្ស័យជា ចោរប្លន់មួយក្រុម បានស្ទុះមកឆក់យកកាបូប រួចភ្ជង់កាំភ្លើងគំរាមមិនឱ្យស្រែក និងបានប្លន់ យកកាបូបដាក់មាសទៅបាត់ដោយសុវត្ថិភាព។
ស្ត្រីរងគ្រោះដែលត្រូវចោរប្លន់យកមាស អស់១កាបូប មានឈ្មោះសុខ លក្ខិណា អាយុ ៤៥ឆ្នាំ មុខរបរលក់មាស យីហោ សុខ លក្ខិណា មានទីតាំងស្ថិតក្នុងភូមិកើតហេតុខាងលើ និង មានលំនៅក្នុងភូមិ៤ សង្កាត់វាលវង់ ក្រុងកំពង់– ចាម។ ចំណែកជនសង្ស័យជាចោរប្លន់ មានគ្នា ៣នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ។
តាមសម្តីស្ត្រីជាអាជីវករលក់មាស ដែល ត្រូវចោរភ្ជង់ប្លន់ បានរៀបរាប់ប្រាប់ថា នៅមុន ពេលកើតហេតុ គាត់បានបើករថយន្តចេញពីផ្ទះ ឆ្ពោះមកហាងលក់មាស យីហោ សុខ លក្ខិណា របស់គាត់ នៅទីតាំងកើតហេតុខាងលើ ដូច សព្វមួយដង ហើយនៅពេលបើករថយន្តចេញ ពីផ្ទះមក គាត់ពុំបានចាប់អារម្មណ៍ថា ត្រូវជន– សង្ស័យជាចោរប្លន់ទាំង៣នាក់ តាមគាត់ពីក្រោយ នោះទេ។ លុះពេលមកដល់មុខហាង ក្រោយ ពីចតរថយន្តរួចរាល់ គាត់ក៏កាន់កាបូបដាក់មាស ចុះពីលើរថយន្តដើរសំដៅចូលទៅក្នុងហាង ប៉ុន្តែ ពេលដើរជិតដល់មាត់ទ្វារហាងទៅលើ ស្រាប់ តែលេចមុខជនសង្ស័យចំនួន២នាក់ បានស្ទុះចូល មករកគាត់ ដោយម្នាក់បានឆក់កាបូបដាក់មាស ពីដៃរបស់គាត់ ចំណែកម្នាក់ទៀត បានដក– កាំភ្លើងមិនស្គាល់ម៉ាកភ្ជង់គំរាមមិនឱ្យគាត់ស្រែក រួចក៏នាំគ្នាឡើងជិះម៉ូតូបក្ខពួករបស់គេ ដែល កំពុងបញ្ឆោះចាំជាស្រេចគេចខ្លួនបាត់ ដោយ សុវត្ថិភាពតែម្តង។
ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ទ្រព្យសម្បត្តិ ក្នុងកាបូបដែលត្រូវចោរប្លន់យកទៅបាត់នោះ រួមមានប្រាក់ដុល្លារចំនួន៣០០០ដុល្លារ ប្រាក់ រៀលចំនួន៤លានរៀលគ្រឿងអលង្ការ សរុប ជាទឹកប្រាក់ប្រមាណ៥០០០ដុល្លារ ព្រមទាំង ទូរស័ព្ទដៃចំនួន៤គ្រឿងទៀត។ សរុបមកនៅ ក្នុងកាបូបនោះ មានតម្លៃសរុបជាង២ម៉ឺនដុល្លារ ឯណោះ៕