Saturday, August 16, 2025
Homeព័ត៌មានជាតិផឹក​​ស្រវឹង​ទាស់​សម្តី​គ្នា​វាយ​តប់​គ្នា​បែក​ក្បាល​​

ផឹក​​ស្រវឹង​ទាស់​សម្តី​គ្នា​វាយ​តប់​គ្នា​បែក​ក្បាល​​

​ភ្នំពេញ ៖ កម្មករសំនង់ផឹកស៊ីស្រវឹងដើរទៅលាងដៃខឹងមេជាងស្តីបន្ទោសរឿងបើកទឹកបង្ហូរចោលបង្ក ឲ្យមានទំនាស់ពាក្យសម្តីឈានដល់ការវាយតប់គ្នាបណ្តាលឲ្យមេជាងបែកក្បាល ដែល​ហេតុការនេះ​កើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ត្រង់ចំណុចនៅរោងកម្មករផ្លូវបេតុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ​។

ជនរងគ្រោះមានឈ្មោះគីមយ៉ុត ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមេជាងសំណង់ស្នាក់នៅផ្ទះរោងកម្មករ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកកំចាយមាខេត្តព្រៃវែង។ ជនបង្កមានឈ្មោះប៉ូដារ៉ូភេទប្រុសអាយុ២០ឆ្នាំ ​មុខរបរជាងសំណង់ស្នាក់នៅរោងក្នុងផ្សារសុភមង្គសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតស្រុកបាភ្នំខេត្តព្រៃវែង។

តាមសម្តីពីជនរងគ្រោះបានអោយដឹងថាមុនដំបូងជនគ្រោះផឹកស្រាជាមួយមិត្តភក្តិ២នាក់ក្រៅពីសំរាកពីការងារហើយផឹកស្រាបន្តិចបន្តួចជាមួយមិត្តរួមការងារផឹកនៅនៅកន្លែងក្នុងរោងកម្មករផ្សេងៗពីគ្នាស្រាប់តែជនបង្កកំពុងតែផឹកឆ្ងាយពីគ្នាមិននៅក្បែរគ្នាទេ គឺអង្គុយ​ផឹកគ្នា៤នាក់ផឹក​អស់ស្រាថ្នាំ១លីត្រ​កន្លះផឹកគ្នា៤នាក់នៅក្នុងរោងកម្មករក៏បានដើរទៅបើក ទឹកបង្ហូរលាងដៃជើង​ ក៏ត្រូវជនរងគ្រោះបានសួរ​ថាបើកបង្ហូរទឹកធ្វើអីទើបបង្កឲ្យមានការ ឈ្លោះប្រកែកគ្នានឹងឈានដល់ការវាយតប់គ្នាបណ្តាលបែកក្បាលហូរឈាម។

តាមសំដីជនបង្កបានអោយដឹងថាគាត់ត្រូវបានជនរងគ្រោះដែលជាមេជាងជាអ្នកនាំមកធ្វើ ការតែអត់ការងារធ្វើក៏បានធ្វើនៅកន្លែងផ្សេងគ្នា ហើយមុនពេលកើតហេតុគាត់បានផឹកស្រាជាមួយកម្មករសំណង់មានគ្នា៤នាក់លុះផឹកអស់ស្រាហើយបានដើរទៅ​លាងដៃជើងក៏ត្រូវមេជាងនិងសួរទៅមេចបានបង្ហូរទឹកចោលអញ្ចឹង ទើបបង្កឲ្យមានការទាស់ពាក្យសម្តីគ្នា ឈានដល់ការវាយតប់​គ្នាទៅវិញទៅមក។
ក្រោយពេលកើតហេតុជនរងគ្រោះនិងជនបង្កបានជិះម៉ូតូទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសាកសួរដើមហេតុរកខុសត្រូវហើយបានបញ្ចប់រឿង​ត្រឹមសំណង៥០$គ្មានការប្តឹងគ្នា៕

នូ ផាន់ណា

 

RELATED ARTICLES