Saturday, August 16, 2025
Homeព័ត៌មានជាតិជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​សង្សារ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ធ្លាក់​ពីលើ​ម៉ូតូ​រថយន្ត​កិន​ស្លាប់

ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​សង្សារ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​ធ្លាក់​ពីលើ​ម៉ូតូ​រថយន្ត​កិន​ស្លាប់

ភ្នំពេញ ៖ ​​នារីវ័យក្មេងម្នាក់សង្ស័យមកពីដើរលេងជាមួយសង្សារថ្ងៃទិវានៃក្តីស្រឡាញ់ធ្លាក់ ពីលើម៉ូតូត្រូវរថយន្តសាំយ៉ុងកិនធ្លាយខួរខ្ទេចមុខស្លាប់ហើយរថយន្តបង្កនិងម៉ូតូសង្សារជិះគេចទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១២និង៥៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលស្លាប់នៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេមានអាយុប្រមាណ ១៨ឆ្នាំ ភេទស្រី ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ​នារីរងគ្រោះជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមានគ្នា៣នាក់ប្រុសម្នាក់ជាអ្នកបើកម៉ូតូដឹកស្រី២នាក់ ដោយនារីរងគ្រោះនៅអង្គុយក្រោយគេ សង្ស័យថាមកពីដើរលេងជាមួយមិត្តភក្កិឬសង្សារ នៅថ្ងៃទិវានៃក្តីស្រឡាញ់ ដោយធ្វើដំណើរ​តាមបណ្តោយផ្លូវជាតិ៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ស្របគ្នាជាមួយរថយន្តសាំយ៉ុងមួយគ្រឿងពណ៌សមិនចាំស្លាកលេខ បើកលឿនស្របគ្នាមួយម៉ូតូនារីរងគ្រោះ ខណៈមកដល់ចំនុចកើតហេតុ នារីរងគ្រោះបានធ្លាក់ពីលើ​ម៉ូតូក៏ត្រូវរថយន្តសាំយ៉ុងដែលបើកមកពីក្រោយ​កិនចំក្បាលធ្លាយខួរខ្ទេចមុខស្លាប់យ៉ាងអណោចអធមន៍ហើយរថយន្តបង្កបើកគេចទៅបាត់ ចំណែក​ម៉ូតូដែលឌុបនារីរងគ្រោះបានបត់ត្រឡប់ក្រោយមកមើលនារីរងគ្រោះមួយភ្លែតដែរឃើញស្លាប់ក៏បានជិះម៉ូតូ ចេញទៅបាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ជនរងគ្រោះអាចមកពីដើរលេងជាមួយមិត្តភក្កិស្រីដែល មានសង្សារជាអ្នកឌុបហើយសង្ស័យផឹកស៊ីស្រវឹងផង ពេលដែលម៉ូតូជិះលឿនបន្តិចធ្វើឲ្យ ជនរងគ្រោះតោងអត់ជាប់បណ្តាលឲ្យធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនស្លាប់តែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌឆែករកមើលមិនឃើញមាន​អត្តសញ្ញាណនៅជាប់និងខ្លួនមិនដឹងទាក់ទៅបងប្អូនតាមវិធីណា​ បានរៀបចំដឹកសពទៅរក្សាទុកនៅវត្តតាំងកសាងខាងត្បូងដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ថោង ធីម

 

RELATED ARTICLES