ភ្នំពេញ៖លោកគួច ខេវិន បានបង្ហាញចំណាប់អារម្មណ៍ទៅលើការមកដល់របស់តារាបាល់ទាត់អន្ដរជាតិស្បែកខ្មៅ IShowSpeed ថាយុវវជនខ្មែរស្វាគមន៍គេហាក់មានភាពរញ៉េរញ៉ៃ បាត់បង់សណ្នាប់ធ្លាប់ ធ្វើឲ្យប៉ះពាល់ដល់សីលធ័ម របស់ប្រជនខ្មែរទាំងមូលតែម្ដង។លោកថាតាមពិតទៅ ប្រជាជាតិខ្មែរមានអ្វីៗដែលល្អប្រពៃរស្ទើរតែគ្រប់យ៉ាង រាប់ទាំងកេរ្តិ៍ដំណែលជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់ដូនតាដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយកសាងមាន យ៉ាងច្រើនកុះករ ទុកបន្តឱ្យកូនចៅអាចរកលុយបានរាប់លានដុល្លា ប៉ុន្តែបែរជាយើងភ្លេចគិតនូវសិលធ៏មដ៌ផូរផង់របស់ខ្លួន។



អតីតអគ្គនាយករងទូរទស្សន៍CTN ,Seatv និងETV ដែលបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានលើកឡើងថា«ការផ្សាយចេញទៅនូវព័ត៌មានតាមបណ្តាញសង្គមអំពីដំណើរមកកាន់ស្រុកខ្មែរជាលើកទីពីររបស់តារាបាល់ទាត់ (Football player, Game player, & YouTuber) អន្តរជាតិស្បែកខ្មៅ IShowSpeed ហើយត្រូវបានទទួលស្វាគមន៍ដោយភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ពីសំណាក់យុវជនខ្មែរគ្មានរបៀប បើទោះជាមិនទូទៅ ក៏វាបានធ្វើឱ្យប៉ៈពាល់និងបាត់បង់យ៉ាងខ្លាំងនូវកិត្តិយស សេចក្តីថ្លៃថ្នូរនិងសិលធ៌មរបស់ប្រជាជាតិខ្មែរទាំងមូល។ ភាពពពាក់ពពូនលោតផ្លោះរបងចូលទៅក្នុងសារមន្ទីជាតិ រត់ប្រសេចប្រសាចបញ្ចេញអកប្បកិរិយាច្រឡោងខាមដើម្បីថតរូប គោះកញ្ចក់រថយន្តបង្ហាញមុខឱ្យជាប់ជាមួយ Speed ត្រូវបានសងត្រឡប់មកវិញនូវការជេរប្រមាថចំពោះយុវ ជនមួយក្រុមប៉ុណ្ណោះតែវាធ្វើឱ្យអាប់ឱនថោកទាបដល់ កេរ្តិ៍ឈ្មោះរបស់ប្រជាជាតិខ្មែរទាំងមូលក្រោមក្រសែ ភ្នែកបរទេស។ ការណែនាំឱ្យ Speed តារាបាល់ទាត់ ស្បែកខ្មៅលំដាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងល្អដើម្បីផ្សព្វផ្សាយអំពីវប្បធ៌ម អរិយធ៌មប្រពៃណី បដិសណ្ឋារកិច្ចតាមបែបខ្មែរ ប្រកប ដោយសិលធ៌មនៃប្រជាជាតិរបស់ប្រទេសដ៏អច្ឆរិយៈដើម្បីទាក់ទាញឱ្យទេសចរណ៍ពិភពលោកចូលមកកំសាន្ត ក៌ប៉ុន្តែអ្វីៗវាផ្ទុយពីការគិតនិងត្រូវខាតបង់បន្ថែមទៅវិញ។ របៀបស្វាគមន៍គ្មានរបៀបរៀបរយការ ណែនាំដែល មិនដឹងខ្យល់ស្អី កាយវិការច្រង៉េងច្រង៉ាងច្រឡោងខាមបែបបាតផ្សារដែលពួកយុវជនខ្មែរ មួយហ្វូងប្រព្រឹត្តិទៅលើSpeedរហូតគេរត់ត្រឡប់ទៅវិញទាំងយប់ តើជាកំហុសឬត្រូវស្តីបន្ទោសអ្នកណា? តាមពិតទៅប្រជាជាតិខ្មែរមានអ្វីៗដែលល្អប្រពៃរ៍ស្ទើរតែគ្រប់យ៉ាង រាប់ទាំងកេរ្តិ៍ដំណែលជាមហាប្រាង្គប្រាសាទដ៏អច្ឆរិយៈរបស់ដូនតាដែល មិនចាំបាច់ឱ្យពួកបរទេសមកជួយកសាងមាន យ៉ាងច្រើនកុះករ ទុកបន្តឱ្យកូនចៅអាចរកលុយបានរាប់លានដុល្លា ប៉ុន្តែបែរជាយើងភ្លេចគិតនូវសិលធ៏មដ៌ផូរផង់របស់ខ្លួន។ យើងចេះឈឺចាប់នៅពេលដែល ពួកបរទេសគេជេរយើង យ៉ាងត្រជាក់ថា”គ្មាននរណាឡើយដែលជឿថាយុវ ជនខ្មែរសម័យនេះជាកូនចៅនៃពូជពង្សសាងអង្គរដ៏មហាអច្ឆរិយៈ” ? បើកំប៉ុងស្រាបៀឆ្អឹងគ្រឿងក្លែមពង្រាយពេញសួនមុខប្រាសាទដោយយុវជនប្រមឹកនោះ?គឺគេងាយនឹងជឿ! ។ ប្រសិនបើដួងវិញ្ញាណខ័ន្តនៃមហាបុព្វបុរសខ្មែរពិតជាពូកែសក្ដិសិទ្ធិមែន សូមលោកប្រមែប្រមូលនូវសិលធ៌ម សុជីវធ៌ម គុណធ៌ម ដ៏ល្អផូរផង់មកសាបព្រួសឱ្យដុះដាលក្នុងខួរក្បាលកូនខ្មែរវិញផង»។



គួរបញ្ជាក់ថា IShowSpeed បានមកចូលរួមព្រឹត្តិការណ៍Gamball 3000 នៅកម្ពុជាកាលពីពេលថ្មីៗ ហើយត្រូវលោកPeter ចេញមុខរិះគន់លើSpeed ដែលមិនព្រមចេញមុខនៅឆាកមុខវត្តបទុមវត្តី បើទោះជាអ្នករៀបចំកម្មវិធីបានជ្រើសរើសរថយន្ដឲ្យលោកនិងក្រុមការងារជិះតាមការកុម្មង់ទៅហើយក្ដី ។ប៉ុន្ដែទន្ទឹមនិងនោះគេឃើញយុវវជនខ្មែរជាច្រើនភ្លេចខ្លួនចង់តោងSpeed ខ្លាំងពេក ដែលមើលទៅរញ៉េរញៃខ្លាំងដូចការលើកឡើងខាងលើរបស់លោកគួច ខេវិន ប្រាកដមែន៕







