Sunday, July 6, 2025
Homeព័ត៌មានជាតិត្រកូល​ពិការ​ជើង​រស់​វេទនា ដង្ហោយ​រក​ជំនួយ​សង្គ្រោះ

ត្រកូល​ពិការ​ជើង​រស់​វេទនា ដង្ហោយ​រក​ជំនួយ​សង្គ្រោះ

ភ្នំពេញ ៖ ត្រកូលគ្រួសារមួយនេះ មានវាសនាអភ័ព្វគ្រប់ជំនាន់ ព្រោះពិការកាយសម្បទា (ខ្វេរជើងទាំងសងខាង) ពីកំណើតតាំងពីជីដូន រហូតធ្លាក់ដល់ចៅ និងកំពុងរស់នៅក្នុងជីវភាព ទីទ័លក្រតោកយ៉ាកបំផុត ទើបដាច់ចិត្តដង្ហោយ សុំជំនួយមនុស្សធម៌ សម្រាប់ព្យាបាលជំងឺ និង ផ្គត់ផ្គង់ជីវភាព។

ក្រុមគ្រួសារអភ័ព្វ ពិការជើង (ខ្វេរជើង) តាំងពីកំណើតនេះ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមសម្តីស្ត្រីឈ្មោះហួ សុឡៃ អាយុ៣២ឆ្នាំ មុខរបរស៊ីឈ្នួលដេរកាបូបឱ្យគេ មានស្រុកកំណើត នៅភូមិព្រែកផ្តៅ ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានប្តីឈ្មោះស៊ម ម៉ុន អាយុ២៨ ឆ្នាំ មុខរបរស៊ីឈ្នួលដេរកាបូបឱ្យគេជាមួយគ្នា មានស្រុកកំណើតនៅភូមិត្រគៀត ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បានរៀបរាប់ ប្រាប់ថា នាងមានម្តាយឈ្មោះហុង គឹមហាយ អាយុ៦០ឆ្នាំ ជាជនពិការ ខ្វេរជើងទាំងសងខាង តាំងពីកំណើត ហើយនាងមានបងប្អូនទាំងអស់ ៥នាក់ (ប្រុស១ ស្រី៤)។ ក្នុងចំណោមបងប្អូន នាងទាំងអស់ មានស្រី២នាក់ ក្នុងនោះមាន នាងម្នាក់ផង កើតមកខ្វេរជើងទាំងសងខាងពី កំណើតដូចម្តាយដែរ ចំណែកប្អូនស្រីម្នាក់ទៀត ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ដៃជើង កំពុងរស់ នៅស្រុកកំណើត។

នាងហួ សុឡៃ បន្តថា នាងបានរៀបការ ប្តីរយៈពេល៣ឆ្នាំមកហើយ និងបានរួមរស់បង្កើត កូនប្រុស២នាក់ជាចំណងនិស្ស័យ តែមិនដឹងជា កម្មអកុសលអ្វី កូនប្រុសទី២ ដែលទើបនឹងមាន អាយុ៤ខែ កើតមកពិការជើង (ខ្វេរជើងទាំង សងខាង) ដូចជានាងជាម្តាយដែរ។ ចំណែក កូនប្រុសច្បង អាយុ២ឆ្នាំកន្លះ មានអវៈយវៈ ល្អគ្រប់គ្រាន់ មិនពិកល្យពិការនោះទេ។

នាងហួ សុឡៃ បានឱ្យដឹងទៀតថា ដោយសារតែនៅស្រុកកំណើត ប្តីប្រពន្ធនាងគ្មានមុខ របរអ្វីពិតប្រាកដ រស់នៅត្រដាបត្រដួសខ្លាំងពេក ទើបប្តីប្រពន្ធនាង បាននាំគ្នាធ្វើចំណាកស្រុក ចេញមកជួលផ្ទះស្នាក់នៅក្នុងមួយខែ៣៥ដុល្លារ និងបានប្រកបរបរស៊ីឈ្នួលដេរកាបូបឱ្យគេ គ្រាន់បានប្រាក់ដោះស្រាយជីវភាព។ តាមពិត ក្រៅពីការងារដេរកាបូបឱ្យគេនេះ ប្តីប្រពន្ធនាង មិនដឹងជាអាចធ្វើអ្វីបានទៀតនោះទេ ព្រោះ សុទ្ធតែជាអ្នកដើរឆ្ងាយ ឬធ្វើការធ្ងន់មិនបាន ដូចគ្នា ព្រោះនាងខ្វេរជើងទាំងសងខាង ចំណែក ប្តីមានជំងឺសើស្បែកប្រចាំកាយ មិនអាចចេញ ទៅធ្វើការក្រៅផ្ទះបានដូចគ្នា។ ក្នុងមួយថ្ងៃ ប្តី ប្រពន្ធនាងអាចរកប្រាក់បានពីការស៊ីឈ្នួលដេរ កាបូបឱ្យគេ ត្រឹមតែ១២០០០រៀលប៉ុណ្ណោះ។

នាងហួ សុខឡៃ បានបញ្ជាក់ថា នៅពេល ដែលនាងសម្រាលកូនប្រុសទី២ ស្រាប់តែគេ កើតមកខ្វេរជើងដូចនាងដែរ តែបន្ទាប់ពីសម្រាល បាន៤ថ្ងៃ ក៏ត្រូវពេទ្យអង្គការ នាំយកកូនប្រុស នេះ ទៅរុំប៉ង់សឺម៉ង់ត៍រយៈពេលជាង១ខែ ទើប វះចេញវិញ តែក្រោយមក ត្រូវមន្ទីរពេទ្យកុមារ ជាតិ រុំប៉ង់សឺម៉ង់ត៍ឡើងវិញ និងទុករហូតមក ដល់សព្វថ្ងៃ។

នាងហួ សុខឡៃ បានត្អូញត្អែរថា ត្រកូល គ្រួសាររបស់នាង មិនដឹងជាត្រូវបណ្តាសារអ្វី ឬ ជាប់ជំពាក់កម្មពៀរវេរាអ្វីក៏មិនដឹង ទើបបាន ជាមកជួបរឿងអភ័ព្វបែបនេះ ពិការជើងតាំង ពីម្តាយរបស់នាង រហូតមកដល់នាងនិងប្អូនស្រី មិនអស់ចិត្ត ស្រាប់តែពេលនេះធ្លាក់ដល់កូនប្រុស របស់នាងថែមម្នាក់ទៀត ធ្វើឱ្យក្រុមគ្រួសាររបស់ នាងទាំងមូល ត្រូវរស់នៅទាំងលំបាកវេទនា គ្មាន លទ្ធភាពធ្វើការរកស៊ីចិញ្ចឹមជីវិតបានគ្រប់គ្រាន់ ដូចគ្រួសារគេទេ រស់នៅក្នុងជីវភាពទីទ័លក្រ រកអង្ករច្រកឆ្នាំងសឹងមិនបាន។ ហេតុនេះ នាង សូមអំពាវនាវដល់សប្បុរសជនក៏ដូចអង្គការ សប្បុរសធម៌ មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារ របស់នាងផង៕ ណន អ៊ាត

RELATED ARTICLES