Sunday, July 6, 2025
Homeព័ត៌មានជាតិខឹង​ជេរ​ប្រមាថ ទាញ​ឈើ​ជ្រុង​តាម​វាយ​សន្លប់​ក្នុង​ផ្ទះ

ខឹង​ជេរ​ប្រមាថ ទាញ​ឈើ​ជ្រុង​តាម​វាយ​សន្លប់​ក្នុង​ផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ព្រោះតែខឹងនឹងបុរសជាអ្នកជិតខាង តែងជេរប្រមាថ និងគំរាមចាប់ដាក់គុក ទើបចងគំនុំទុកក្នុងចិត្ត លុះមានឱកាសល្អ ក៏លបចូលទៅក្នុងផ្ទះគូទំនាស់ រួចវាយជនរងគ្រោះដំបងឈើជ្រុង ចំក្បាលពី ក្រោយ បណ្តាលឱ្យដួលផ្កាប់មុខទៅលើដីសន្លប់ ឈឹង រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិបន្ទាយមានរិទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក។

ជនដៃដល់ដែលទាញឈើជ្រុងចូលទៅ វាយគូទំនាស់ដល់ក្នុងផ្ទះ បណ្តាលឱ្យរងរបួស ធ្ងន់ មានឈ្មោះនួន យុទ្ធ អាយុ៤៧ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះឆាន់ លើក អាយុ៥៣ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ជីវ សារឿន អាយុ៦០ឆ្នាំ មានលំនៅក្នុងភូមិ ជាមួយួគ្នា។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈ ដែលគាត់ និងប្តី (ជនរងគ្រោះ) កំពុងនៅក្នុង ផ្ទះ ស្រាប់តែលេចមុខជនសង្ស័យ បានលបចូល មកដល់ក្នុងផ្ទះរបស់គាត់ រួចបានទាញដំបងឈើ ជ្រុងមួយដើម វាយប្តីរបស់គាត់ចំក្បាលពីក្រោយ បណ្តាលឱ្យដួលផ្កាប់មុខទៅលើដីសន្លប់ស្តូកស្តឹង នៅនឹងកន្លែងតែម្តង។ ចំណែកជនបង្កហេតុ ក្រោយពីវាយប្តីរបស់គាត់ ឱ្យរងរបួសធ្ងន់ហើយ បានរត់គេចខ្លួនបាត់ស្រមោល។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា បន្ទាប់ មក គាត់ក៏ប្រញាប់ដឹកប្តីបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស រហូតដល់ព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ គាត់ក៏ទៅដាក់ពាក្យបណ្តឹង នៅទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកថ្មពួក ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

លោកវរសេនីយត្រីយ៍ ដុំ វិចិត្ត មេបញ្ជា-ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក បាន បញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពី ស្ត្រីជាប្រពន្ធជនរងគ្រោះរួចមក កម្លាំងអាវុធហត្ថបានចុះស្រាវជ្រាវ រហូតឈានដល់ការចាប់ ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ រួចក៏នាំយកមក សាកសួរតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នួន យុទ្ធ បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាព លបវាយជនរងគ្រោះ១ឈើជ្រុង បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន ដោយនៅ មុនពេលកើតហេតុ រូបគេបានលបចូលផ្ទះជនរងគ្រោះតាមរបងខាងមុខផ្ទះ រួចក៏ទាញឈើ ជ្រុង វាយក្បាលជនរងគ្រោះពីក្រោយតែម្តង មូលហេតុក៏ព្រោះតែរូបគេខឹង និងមានគំនុំជា មួយជនរងគ្រោះ ដែលកន្លងមកធ្លាប់ជេរប្រមាថ និងគំរាមចាប់រូបគេដាក់គុកទៀតផង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES