ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានកើតមានជំងឺប្រចាំកាយ អស់រយៈពេលជាង១ ឆ្នាំមកហើយ ព្យាបាលមិនជាសោះ ទីបំផុតដោយ ធុញថប់នឹងជីវិតដែលពោរពេញដោយជំងឺរុំជិត ខ្លួន រហូតទ្រាំលែងបាន ក៏ដាច់ចិត្តចងកសម្លាប់ ខ្លួនចោលប្រពន្ធកូន ឱ្យរស់នៅកំព្រា បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិចំបក់ស ឃុំរុងរឿង ស្រុកថ្ពង។
បុរសចំណាស់ ដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះកង ត្នោត អាយុ៦២ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានកើត មានជំងឺប្រចាំកាយជាង១ឆ្នាំមកហើយ ហើយ ទោះជាទៅរកគ្រូពេទ្យ គ្រូខ្មែរព្យាបាលយ៉ាង ណា ក៏មិនជាសោះ។ នៅមុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសាររវល់នៅក្រោមផ្ទះ ក៏ ស្រាប់តែជនរងគ្រោះបានឡើងទៅសម្ងំនៅលើ ផ្ទះតែម្នាក់ឯង លុះបាត់ជនរងគ្រោះយូរពេក ប្រពន្ធកូនក៏ឡើងទៅមើល ស្រាប់តែប្រទះឃើញ ជនរងគ្រោះ បានចងកនៅលើផ្ទះ ទើបស្រែក ឆោឡោហៅអ្នកជិតខាង ឱ្យជួយស្រាយចំណង ដាក់ចុះក្រោម តែយឺតពេលទៅហើយ មិនដឹង ថា ជនរងគ្រោះចងកស្លាប់តាំងពីថ្មើរណា។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វេអ្វីត្តឃាតប្រាកដមែន ដោយប្រើក្រមាពណ៌ក្រហម ចងកភ្ជាប់នឹងធ្នឹម ផ្ទះកម្ពស់៣ម៉ែត្រ។ មូលហេតុដោយសារតែ ជនរងគ្រោះ តូចចិត្តនឹងកើតមានជំងឺប្រចាំកាយ ព្យាបាលមិនជា។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អ៊ុំ ណូន