Sunday, July 6, 2025
Homeព័ត៌មានជាតិកូនស្រី​ដេក​ឱប​ប្រុស​ក្នុង​បន្ទប់ ម៉ែ មក​ទាន់ ប្តឹង​ប៉ូលិស​ចាប់

កូនស្រី​ដេក​ឱប​ប្រុស​ក្នុង​បន្ទប់ ម៉ែ មក​ទាន់ ប្តឹង​ប៉ូលិស​ចាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានធ្វើដំណើរមកលេង កូនស្រីទាំងកណ្តាលថ្ងៃត្រង់ លុះមកដល់ក៏ប្រទះ ឃើញកូនស្រីកំពុងដេកជាមួយយុវជនម្នាក់ ក្នុង បន្ទប់ ទើបផ្ទុះកំហឹងរត់ទៅប្តឹងប៉ូលិសចាប់ ឃាត់ខ្លួនខាងប្រុស បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃ ត្រង់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច បន្ទប់ជួល ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌ ដង្កោ។

នារីរងគ្រោះ ដែលកំពុងដេកជាមួយប្រុស ក្នុងបន្ទប់ និងត្រូវម្តាយមកទាន់នេះ មានឈ្មោះ ឈឿន យឹម អាយុ១៧ឆ្នាំ មុខរបរកម្មការិនី រោងចក្រក្រដាស ស្នាក់នៅបន្ទប់ជួលកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ចំណែក ខាងប្រុស មានឈ្មោះសុខ មុំ អាយុ២១ឆ្នាំ មុខ របរកម្មកររោងចក្រក្រដាសជាមួយគ្នា ស្នាក់នៅ បន្ទប់ជួលក្បែរគ្នា និងមានស្រុកកំណើតនៅភូមិ ត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្ត កណ្តាល។

តាមសម្តីស្ត្រីឈ្មោះសម្បត្តិ យាន អាយុ ៤១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍- សែនជ័យ និងត្រូវជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ កូនស្រី របស់គាត់ម្នាក់នេះ (នារីរងគ្រោះ) បានធ្វើការ និងស្នាក់នៅជាមួយគាត់ទេ តែក្រោយមក ក៏ ត្រូវប្អូនស្រីរបស់ជនសង្ស័យដែលធ្វើការជាមួយ កូនស្រីគាត់បានលួងលោម នាំនាងទៅជួល បន្ទប់ស្នាក់នៅក្បែរគេ ទើបកូនស្រីរបស់គាត់ បានចេញទៅស្នាក់នៅបន្ទប់ជួលខាងលើ តាំង ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ រួចក៏ចូលធ្វើការ ជាកម្មការិនីរោងចក្រក្រដាស នៅក្បែរនោះ តែម្តង។

ស្ត្រីជាម្តាយនារីរងគ្រោះ បន្តថា តាំងពី កូនស្រីចេញទៅជួលបន្ទប់ផ្សេងស្នាក់នៅមក គាត់ មិនដែលបានទៅលេង ឬទៅមើលការស្នាក់នៅ របស់កូនស្រីនោះទេ លុះមកដល់វេលាម៉ោង កើតហេតុខាងលើ ខណៈដែលទំនេរពីការងារ មានឱកាសល្អ គាត់ក៏ធ្វើដំណើរទៅលេងកូនស្រី ដល់បន្ទប់ជួល ស្រាប់តែពេលគាត់ចូលទៅដល់ ក៏ប្រទះឃើញកូនស្រីកំពុងដេកជាមួយយុវជន ម្នាក់ លុះសួរនាំទើបដឹងថា កូនស្រីត្រូវប្រុស នោះចាប់រំលោភសេពសន្ថវៈ គាត់ក៏រត់ទៅប្តឹង សមត្ថកិច្ចចុះមកចាប់ឃាត់ខ្លួនជនសង្ស័យតែ- ម្តង។

ចំណែកនារីរងគ្រោះ ដំបូងឡើយ នៅពេល ដែលម្តាយតាមទាន់ឃើញសកម្មភាពកំពុងដេក ជាមួយនឹងប្រុសក្នុងបន្ទប់បែបនេះ នាងហាក់ និយាយស្តីអ្វីក៏មិនចេញ ចេះតែយំមួយមុខគត់ លុះម្តាយសួរថា មានធ្វើអ្វីខុសប្រពៃណីអត់ ទើបនាងរៀបរាប់ប្រាប់ថា នៅមុនពេលកើត- ហេតុ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលនាងចេញពីងូតទឹកក្នុងបន្ទប់ទឹកវិញ ស្រាប់តែជនសង្ស័យដែលផឹកស្រាស្រវឹងជោក បានចូលមកក្នុងបន្ទប់របស់នាង រួចចាប់ផ្តួល នាងខ្ទប់មាត់ គំរាមកុំឱ្យនាងស្រែក ពុំនោះទេ គេនឹងសម្លាប់នាងចោល ចំណែកនាងដោយ ឃើញថា អ្នកស្នាក់នៅបន្ទប់ក្បែរគ្នានេះ សុទ្ធ តែជាបងប្អូនរបស់គេ ទើបមិនហ៊ានស្រែកនោះ ឡើយ។

នារីរងគ្រោះបន្តថា បន្ទាប់មក ជនសង្ស័យ បានធ្វើសកម្មភាពចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចចំនួន២ដង ក្នុងរយៈពេល ១យប់ទល់ភ្លឺ ហើយនៅថ្ងៃកើតហេតុនេះ ជន- សង្ស័យបានចូលមកដេកឱបនាងទៀត រហូត ដល់ម្តាយនាងតាមមកឃើញទាន់ ក៏ប្តឹងប៉ូលិស ចាប់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយនារី- រងគ្រោះរួចមក សមត្ថកិច្ចបានចុះអន្តរាគមន៍ ដល់ទីតាំងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ មកកាន់ប៉ុស្តិ៍នគរបាលដង្កោ ដើម្បីធ្វើការសាក- សួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុខ មុំ បានសារភាពថា រវាងរូបគេ និងនារី- រងគ្រោះគឺបានស្រលាញ់គ្នាអស់រយៈពេល៥ខែ មកហើយ។ នៅយប់ថ្ងៃកើតហេតុនោះ នារី- រងគ្រោះខ្លាចខ្មោចពេក ទើបបានហៅរូបគេឱ្យ មកដេកនៅក្នុងបន្ទប់ជាមួយនាង ហើយពេញ មួយយប់នេះ រូបគេបានដេកជាមួយនារីរងគ្រោះ មែន តែមិនបានធ្វើអ្វីឱ្យជ្រុលជ្រួសនោះទេ គ្រាន់តែបានប្រើដៃស្ទាបអង្អែលប្រដាប់ភេទ របស់នាងលេង និងបានអង្អែលក្បាលពោះ ព្រម ទាំងបានបឺតមាត់គ្នា រួចក៏ដេកលក់មួយយប់ ទល់ភ្លឺ។ ស្រាប់តែព្រឹកឡើង ម្តាយខាងស្រីមក ឃើញ បែរជានារីរងគ្រោះឆ្លើយថា រូបគេបាន ចាប់រំលោភសេពសន្ថវៈនាងទៅវិញ ទើបធ្វើ ឱ្យម្តាយនាងខឹង ក៏ប្តឹងប៉ូលិសឱ្យចុះមកចាប់ ឃាត់ខ្លួនរូបគេតែម្តង។

ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលា- ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាម នីតិវិធី”

ណន អ៊ាត

 

RELATED ARTICLES