Tuesday, November 26, 2024
Homeសង្គម និងជីវិតថ្ងៃកូនប្រឡងបាក់ឌុប ម៉ែស្លា.../ប់

ថ្ងៃកូនប្រឡងបាក់ឌុប ម៉ែស្លា…/ប់

ខេត្តកំពង់ចាម ៖ ជារឿងដ៏គួរឱ្យសោកសង្រេងបំផុត សម្រាប់យុវជនម្នាក់ ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ខណៈដែលកំពុងប្រឡងបាក់ឌុប បែរជាម្តាយដែលមានជំងឺប្រចាំកាយ បានបាត់ បង់ជីវិត។

យុវជនអភ័ព្វ មានឈ្មោះសាន ភក្តី ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ជាកូនទី៥ ក្នុងគ្រួសារ និងមានលំនៅ ភូមិប្រយុក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកស្ត្រីជាម្តាយ ឈ្មោះហោច ស្រីម៉ុន ដែលស្លាប់ចំថ្ងៃដែលកូនប្រុសប្រឡងបាក់ឌុប មានឈ្មោះហោច ស្រីម៉ុន។

តាមប្រភពអ្នកភូមិដែលមានលំនៅក្បែរយុវជនសាន ភក្តី បានឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា យុវជនសាន ភក្តី ចេញពីប្រឡងបាក់ឌុប ពេលព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលវិទ្យាល័យស្គន់ ដើម្បីមកជួបម្តាយដែលដេកស្លាប់នៅផ្ទះ រួចក៏ទៅប្រឡងវិញទាំងមានទុក្ខធំប៉ុនមេឃ។

លោកសាន ម៉ាថាយ ដែលជាសាច់ញាតិសព បានបញ្ជាក់ប្រាប់ថា ក្មួយប្រុសរបស់លោកឈ្មោះសាន ភក្តី មកមិនទាន់ដង្ហើមម្តាយឡើយ សូម្បីតែថ្ងៃបូជាសព ក៏មិនបានមកជូនដំណើរម្តាយដែរ។ លោកថា មូលហេតុដំបូងឡើយ កាលពីថ្ងៃទី០៧ ខែតុលា មុនពេលទៅប្រឡង ម្តាយរបស់សាន ភក្តី ឈ្មោះហោច ស្រីម៉ុន ដែលមានជំងឺ ទឹកនោមផ្អែម និងលើសឈាម បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែដោយសារតែស្ថានភាពជំងឺធ្ងន់ពេក ទើបក្រុមគ្រូពេទ្យ បានឱ្យត្រឡប់មកផ្ទះវិញ។ លុះមកដល់វេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ គាត់ក៏បានផុតដង្ហើម ដោយកូនប្រុស (សាន ភក្តី) មិនបានទៅទាន់ដង្ហើមម្តាយឡើយ។

លោកសាន ម៉ាថាយ បន្តថា អំឡុងពេលប្រឡង មានមិត្តភក្តិឆាតទៅប្រាប់ថា ម្តាយខូចហើយ ធ្វើឲ្យយុវជន សាន ភក្តី ទួញយំ តែខំប្រឹងតាំងចិត្តបន្តប្រឡងរហូតដល់ចប់៕

RELATED ARTICLES