Tuesday, November 26, 2024
Homeព័ត៌មានជាតិលោកហ៊ុន ម៉ានី ថាប្រឡងចូលក្របខ័ណ្ឌ ចេះគឺជាប់ កុំចាញ់បោកអ្នករត់ការ

លោកហ៊ុន ម៉ានី ថាប្រឡងចូលក្របខ័ណ្ឌ ចេះគឺជាប់ កុំចាញ់បោកអ្នករត់ការ

ខេត្តរតនគិរី ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ បានជំរុញមន្ទីរមុខងារសាធារ ណៈ បន្តផ្សព្វផ្សាយគោលការណ៍នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ហើយអំពាវនាវដល់បេក្ខជន និងសាធារណជន ឱ្យប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ក្នុងចេតនាក្លែងបន្លំ ឬធានាដោយប្រការណាមួយ ជុំវិញការប្រឡងចូលក្របខ័ណ្ឌមន្ត្រី។

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈ ខេត្តរតនគិរី កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោកហ៊ុន ម៉ានី បានជំរុញលើកទឹកចិត្តឱ្យមន្ទីរបន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលក្រសួង បានអនុវត្តចំនួន ៩ដង កន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្តល់អាទិភាពលើការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះ ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមរយៈការប្រឡងប្រជែង គឺជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការផ្សេងៗទៀត ដោយធ្វើយ៉ាងណា ធានាថាបេក្ខជនអាចចូលរួមប្រឡងប្រជែង ក្លាយជាមន្ត្រីរាជការស៊ីវិល មកពីគ្រប់ទីកន្លែង គ្រប់ស្រទាប់ ដោយស្មើភាពគ្នា និងទទួលបានឱកាសច្រើនដង។

ភ្ជាប់ទៅនឹងការជំរុញដល់មន្ទីរមុខងារសាធារណៈ ខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បេក្ខជន និងសាធារណជន ឱ្យប្រុងប្រយ័ត្ន និងចៀសឱ្យឆ្ងាយពីជនឆ្លៀតឱកាស ក្នុងចេតនាក្លែងបន្លំ បោកប្រាស់ ឬធានាដោយប្រការណាមួយពាក់ព័ន្ធនឹងការប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល។ លោកបានសង្កត់ធ្ងន់ថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ត្រូវពឹងផ្អែកលើសមត្ថភាពនៃចំណេះដឹងរបស់បេក្ខជនតែមួយគត់ ដោយត្រូវដើរស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ពោលគឺ “ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត”។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំប្រព័ន្ធប្រឡងនេះ ក៏ជាការផ្តល់ឱកាស និងក្តីសង្ឃឹមដល់យុវជនទាំងទីប្រជុំជន និងជនបទ មានឱកាសស្មើៗគ្នាក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល៕

RELATED ARTICLES