ភ្នំពេញ ៖ ស្ត្រីមេម៉ាយត្រូវប្តីស្លាប់ចោល និងមានកូន៦នាក់ក្នុងបន្ទុកម្នាក់ បានតូចចិត្ត រហូតធ្លាក់ខ្លួនឈឺ បន្ទាប់ពីរស់នៅទទួលរងភាព អយុត្តិធម៌អស់រយៈពេល១០ឆ្នាំមកហើយ ព្រោះតែត្រូវអ្នកមានអំណាច និងលុយកាក់ រំលោភ បំពានយកដីធ្លីផ្ទះសម្បែងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ស្ត្រីមេម៉ាយទទួលរងភាពអយុត្តិធម៌ខាង លើនោះ មានឈ្មោះម៉ក់ ពៅ អាយុ៥៨ឆ្នាំ ជាស្ត្រីមេម៉ាយកូន៦នាក់ មានលំនៅផ្ទះលេខ ១៦៥ែ០ ផ្លូវ២១៥ កែងផ្លូវ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ដែល មានទំហំ៧ម៉ែត្រ គុណនឹង១៤ម៉ែត្រ។
ស្ត្រីឈ្មោះម៉ក់ ពៅ បានរៀបរាប់ប្រាប់ថា ដោយសារតែជីវភាពគាត់ទីទ័លពេក ទើបគាត់ បានជួលផ្ទះខាងលើទៅឱ្យឈ្មោះសៅ សុខដែន ភេទប្រុស អាយុ៤៩ឆ្នាំ ដែលមានផ្ទះលេខ ១៦ៅ ផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុង តម្លៃ៧០០ដុល្លារ និងទទួលប្រាក់កក់រយៈពេល ១២ខែ ចំនួន២៨០០ដុល្លារ ដោយមានរយៈ ពេលជួលចំនួន២ឆ្នាំ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៧ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៩ ដោយមានការទទួលដឹងឮពីមេភូមិទី១០ ឈ្មោះ អ៊ុំ ស៊ីផាត និងលោកសាន វណ្ណាស៊ី ជាចៅ– សង្កាត់ផ្សារដេប៉ូទី១ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៧ ទៀតផង។ បន្ទាប់មក ដោយសារតែ តម្រូវការរបស់អ្នកជួលបន្តពីលោកសៅ សុខដែន ដែលចង់ជួសជុលផ្ទះ ដោយវាយជញ្ជាំង ព្រំ បញ្ចូលគ្នា និងមានធ្វើកិច្ចសន្យាដឹងឮ ជាមួយ ស្ត្រីឈ្មោះសូត្រ ស្រីយ៉ា អាយុ៣៨ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ១៦៥ជឌ ផ្លូវលេខ២១៥ ក្រុម៤៤ ភូមិ ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក នៅ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧ ដោយមានការ ទទួលដឹងឮពីលោកចៅសង្កាត់ និងមេភូមិ ព្រម ទាំងលោកសៅ សុខដែន ផងដែរ។
ប្រភពដដែលបន្តថា ស្រាប់តែក្រោយមក ស្ត្រីឈ្មោះសូត្រ ស្រីយ៉ា និងប្តីឈ្មោះលឹម ហុង អាយុ៤៧ឆ្នាំ បានប្រកាសថា ទីតាំងផ្ទះជួល ពី លោកសៅ សុខដែន គឺជាកម្មសិទ្ធិ របស់ពួគេ ទាំងអស់ទៅហើយ។ ភ្លាមៗនោះ ក្រុមគ្រួសារ គាត់ក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូង– រាជធានីភ្នំពេញដែរ ហើយរឿងក្តីក្តាំបានបន្ត នីតិវិធី រហូតគាត់ (ម៉ក់ ពៅ) ទទួលបានការ ឈ្នះក្តី តាមផ្លូវច្បាប់ តាមរយៈសាលក្រមលេខ ៤១ដ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ លុះ ពេលសាលក្រមចូលជាស្ថាពរ ហើយគាត់បាន ដាក់ពាក្យសុំអនុវត្តសាលក្រម តាមនីតិវិធីច្បាប់ លុះមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ តំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន ដឹកនាំកម្លាំងចម្រុះចុះអនុវត្តសាលក្រម ដើម្បី ឱ្យឈ្មោះសៅ សុខដែន ចាកចេញពីផ្ទះរបស់ គាត់ឈ្មោះម៉ក់ ពៅ ស្រាប់តែឈ្មោះលឹម ហុង ដែលបានរំលោភកាន់កាប់លើអចលនវត្ថុរបស់ គាត់បានមកអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ដោយយកប្លង់ដីទីតាំងផ្សេងៗមកបង្ហាញគណៈ– កម្មការចម្រុះ ដើម្បីឱ្យមានការភ័ន្តច្រឡំទីតាំង អនុវត្ត ក្នុងបំណងរំលោភយកផ្ទះរបស់គាត់ តែ ម្តង។ មិនតែប៉ុណ្ណោះ បក្ខពួករបស់ឈ្មោះលឹម ហុង ដែលជាអាជ្ញាធរសុរិយោដី បែរជាឆ្លើយ បដិសេធថា មិនដឹងអីទៅវិញ ក្នុងបំណងសម គំនិតជាមួយឈ្មោះលឹម ហុង និងប្រពន្ធឈ្មោះ សូត្រ ស្រីយ៉ា បានចូលកាន់កាប់លើដីនិងផ្ទះរបស់ គាត់ជាជនរងគ្រោះទៅវិញ។
ស្ត្រីឈ្មោះម៉ក់ ពៅ បានត្អូញត្អែរថា សព្វ ថ្ងៃនេះគ្រួសារគាត់មិនទាន់បានផ្ទះសម្បែងវិញ នៅឡើយទេ ដែលគិតមកដល់ពេលនេះគ្រួសារ របស់គាត់រងភាពអយុត្តិធម៌រយៈពេល១០ឆ្នាំ មកហើយ ហេតុនេះពួកគាត់ស្នើសុំឱ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនគ្រួសារគាត់ផង។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិន ទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីឈ្មោះលឹម ហុង និងភរិយាឈ្មោះសូត្រ ស្រីយ៉ា បាននៅ ឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើង រង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕