Friday, October 18, 2024
Homeតារាខ្មែរពេជ្រ សេរីរ័ត្ន ៖អត់ខ្លាចប្ដីប្រ.../ចណ្ឌ

ពេជ្រ សេរីរ័ត្ន ៖អត់ខ្លាចប្ដីប្រ…/ចណ្ឌ

ភ្នំពេញ៖ពេជ្រ សេរីរ័ត្ន មិនមែនជាគូស្នេហ៍របស់លោកអាឡិច ចាន់ត្រា ទេ ព្រោះនាងមានកូន​២​នាក់(ស្រី១) ដែលគេសង្ស័យថាប្ដីនាងជាអ្នកជំនួញខ្មែរអូស្រា្ដលីឈ្មោះ«សុខា» ។ប៉ុន្ដែ​ថ្មីៗ​នេះ​អតីតសង្សារលោកគង់ វិសាល រូបនេះបានបានអោបថើបលោកអាឡិច ចាន់ត្រា ដោ​យ​​បើក​ចំហ​ និងបង្ហោះលើបណ្ដាញសង្គមតិកតុក ទៀតផង ក្រៅពីពួកគេបណ្ដើរគ្នាត្រសងដូច​លលក​​ញីឈ្មោល។សកម្មភាពបែបនេះរបស់សេរីរ័ត្ន ត្រូវបានគេសន្និដ្ឋានថានាងមានចេត​នា​ចង់​បង្វែរ​​ដានកុំឲ្យគេចាប់អារម្មណ៍ចង់ដឹងពីបុរសជាឪពុកកូនប្រុសស្រីរបស់នាងតទៅទៀត ទើប​យកអាឡិច បាំងមុខប្ដីនាងបែបនេះ ។ប៉ុន្ដែសកម្មភាពបែបនេះនាំឲ្យគូស្នេហ៍ពិតរបស់​សេរី​រ័ត្ន និងអាឡិច អាចឆេះដុំដូចគ្នា ។ប្រភពបានឲ្យដឹងថាប្ដីលាក់មុខរបស់សេរីរ័ត្ន ដែលធ្លាប់​ត្រូវ​បានគេបង្ហើបថាជាបុរសម្នាក់រកស៊ីផ្នែកជំនួញនាំចូលអំពូលភ្លើងសូឡា នោះបំពេញបំណង​តារា​កូន២រូបនេះគ្រប់យ៉ាងទាំងអស់ តែលោកមិនអនុញ្ញាត្តិឲ្យនាងលួចមានប្រុស​ផ្សេង ​​ជាដាច់​ខាត។ចំណែកបុរសរូបសង្ហារលោកអាឡិច ចាន់ត្រា វិញគូស្នេហ៍របស់លោកជានារី​ជន​ជាតិ​អូស្រា្ដលីនោះក៍ត្រូវប្រពន្ធហួងហែងមិនធម្មតាដែរ ហេតុនេះបើនៅ​តែ​ហ៊ានDrama ជាមួយ​សេរីរ័ត្ន លេងឈុតអោបថើបគ្នាបែបនេះតទៅទៀត ច្បាស់ជាអាចមាន​រឿងធំជាមិនខាន ។

សូមរំលឹកថាពេជ្រ សេរីរ័ត្ន ដែលធ្លាប់បង្កាត់ភ្លើងស្នេហាជាមួយលោកគង់ វិសាល  ជាង​១០ឆ្នាំនោះពេលនេះពួកគេមិននិយាយស្ដីរកគ្នាសូម្បីតែ១ម៉ាត់ទោះជួបគ្នាដោយចៃដន្យ ហើយ​ទាំងពីរនាក់មានគូស្នេហ៍ថ្មីរៀងៗខ្លួន និងមានកូន២នាក់ដូចគ្នា។សេរីរ័ត្ន ចាញ់ប្រៀបអតីត​គូ​ស្នេ​ហ៍ព្រោះមិនអាចរៀបការ​ដោយបើក​ចំហ បានទេ ហើយជាង១០ឆ្នាំមកនេះនាងសាង​ស្នេ​ហ៍​​ដោយលាក់មុខប្ដីជានិច្ច រហូតត្រូវបាន​អ្នក​ខ្លះខ្សឹបខ្សៀវនិងហៅនាងថាជាតារា​មានកូន​អត់​ប្ដីទៀតផង។តែសេរីរ័ត្ន មិនក្វល់ហើយ​ពេល​នេះនាងក៍មិនផ្ដាច់ខ្លួនពីអាជីពចាស់ទាំងស្រុងដែរ ដោយធ្លាប់ប្រាប់អ្នក​យកព័តមាន​យើង​​ថានាងចេញធ្វើMC តាមបណ្ដារក្រុមហ៊ុនAgency ជា​បន្ដបន្ទាប់និងបង្កើតមាតិការថ្មីៗ ទាក់​ទងរឿងដោះស្រាយវិបត្តិស្នេហាទៀតផង។

ក្រៅពីពេជ្រ សេរីរ័ត្ន តារាដែលដកខ្លួនពីអាជីពចាស់ជាច្រើនឆ្នាំហើយវិលវិញ​មានដូច​ជា​អ្នកនាងឡាយ លក្ខិ ណា ,ឌុច​ សុភា និងបេប៊ី ជាដើម ។សម្រាប់សេរីរ័ត្ន វិញទោះជាពេល​នេះ​នាងមានកូន២ ប៉ុន្ដែសម្រស់នៅតែខ្ញង់នៅឡើយ ហើយតាមដំណឹងថានាងគ្មានគម្រោង​ការប្ដីនោះទេ តែអាចយកកូនទី៣ នាពេលដ៍ឆាប់ៗខាងមុខ នេះ។ប្រភពខ្លះថាសេរីរ័ត្ន ចង់រៀប​ការតាំងពីមុនសម្រាលកូនទី១ម្លេះ​ ព្រោះតែនាងចង់គេចចេញគេហៅកូនអត់ប្ដី  ប៉ុន្ដែរឿងនោះ​មិន​​អាច​​ទៅរួច ព្រោះតែតាមព័តមានថាគូស្នេហ៍របស់នាងជាបុរសមិនមែននៅទំនេរឡើយ ។តែ​យ៉ាងណាសេរីរ័ត្ន មិនដែលចេញមុខបំភ្លឺរឿងអត្តសញ្ញាណប្ដីលាក់មុខរបស់នាងទេ ដោយ​ពេល​​ខ្លះ​នាងបែជានិយាយថាបុរសឈ្មោះ«សុខា» ជាក្មួយរបស់នាងទៅវិញ ។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើពេជ្រ សេរីរ័ត្ន នឹងបន្ដលេងបិតពួន ជាមួយលោក​អាឡិច ចាន់ត្រា តទៅទៀត ឬនាងក្លាហានហ៊ានបង្ហាញមុខប្ដី​ពិត ដើម្បីបិទបញ្ចប់រឿងគេថា​នាងស្នេហ៍ប៉ះប្ដីគេ ?

RELATED ARTICLES