Monday, July 7, 2025
Homeព័ត៌មានជាតិសមត្ថកិច្ច​ចុះ​បង្រ្កាប​កន្លែង​លេង​ហ្គេម​បាញ់​ត្រី​បាន​មនុស្ស​១៥​នាក់​

សមត្ថកិច្ច​ចុះ​បង្រ្កាប​កន្លែង​លេង​ហ្គេម​បាញ់​ត្រី​បាន​មនុស្ស​១៥​នាក់​

ភ្នំពេញ ៖ ​កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវចុះបង្ក្រាបទីតាំងបើកហ្គេមបាញ់ត្រីដកហូតបាន​ទូហ្គេមបាញ់ត្រីចំនួន១ និងឃាត់ខ្លួនអ្នកលេងហ្គេមបាញ់ត្រីប្រុស១៥និងស្រី៤នាក់ ព្រមទាំងថ្នាំញ្ញៀនចំនួន៧កញ្ចប់តូច ​កាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៧០ នៅចំណុចផ្លូវរ៉ារទះភ្លើង នៅផ្ទះឈើគ្មានលេខ ស្ថិតនៅក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ដោយមានបញ្ជាពីលោក ទៀង ចាន់សា អធិការខណ្ឌឬស្សីកែវ អោយចុះបង្ក្រាបទូហ្គេមបាញ់ត្រី​នៅប្លុករ៉ារទេះភ្លើងដែលជាតំបន់​ ស្មុគស្មាញនិងសំបូរអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀន ខណពេលមកដល់ម៉ោងកើតហេតុ កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវទាំងអស់បានចុះទៅដល់ទីតាំងខាងបង្ក្រាបទូហ្គេមបាញ់ត្រីចំនួនមួយទូនិងឃាត់ខ្លួនអ្នកចូលលេងរួម​និងមេការទាំង អស់១៥ ក្នុងនោះមានប្រុស១១នាក់ស្រី៤នាក់ ដកហូតបានវត្ថុតាងដូចជាថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់តូចដែកកេះចំនួន៥ ទូរស័ព្ទដៃចំនួន៥គ្រឿង និងសម្ភារៈមួយចំនួនទៀត។

​ក្រោយពេលកើតហេតុជនសង្ស័យដែលឃាត់បានទាំងអស់ត្រូវបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាក់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕

ឥន សាន់ស៊ីដេត

 

RELATED ARTICLES