Monday, July 7, 2025
Homeព័ត៌មានជាតិ ចោរឆក់​កាបូប​ស្ពាយ​របស់​ស្រ្តី​បុគ្គលិក​ក្រុម​ហ៊ុន អស់​ជិត​១០០០​ដុល្លារ

 ចោរឆក់​កាបូប​ស្ពាយ​របស់​ស្រ្តី​បុគ្គលិក​ក្រុម​ហ៊ុន អស់​ជិត​១០០០​ដុល្លារ

ភ្នំពេញ ៖ ស្រ្តីម្នាក់ជាបុគ្គលិកក្រុមហុ៊នឯកជន ខណៈដែលកំពុងជិះមូ៉តូធ្វើដំណើរតាមដងផ្លូវត្រូវបាន ជនសង្ស័យគ្នា២នាក់ជិះមូ៉តូមួយគ្រឿងតាម ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយយកទៅបាត់ ដោយសុវត្តិភាព អស់ជិត១ពាន់ដុល្លា និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុបថ្មី មុខព្រលានយន្តហោះ  ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីរងគ្រោះ មានឈ្មោះ ជិន ចន្ថានី អាយុ២៧ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហុ៊នឯកជន មានទីលំនៅ ផ្ទះលេខ៥៦អុឹម ផ្លូវបេតុងលេខ២បេតេ  ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតឃុំកំពង់ប្រណាក់ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។ សម្ភារៈបាត់បង់ លុយជិត១០០០ដុល្លា លុយខ្មែរ១០មុឺនរៀល ឯកសារផ្ទាល់ខ្លួន ក្រុមហុ៊ន កាតអេធីអុឹម និងសម្ភារៈមួយចំនួនទៀត ។

តាមសម្តីស្រ្តីរងគ្រោះ ដែលមានវត្តមាននៅបុ៉ស្តិ៍នគរបាលចោមចៅ បានឲ្យដឹងថា មុនកើតហេតុ ខណៈដែលវិលត្រឡប់មកពីកន្លែងធ្វើការក្រុមហុ៊នវិញ គោលបំណងឆ្ពោះទៅផ្ទះ ដោយជិះមូ៉តូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ សេរី២០០៩  ពាក់ស្លាកលេខ ភ្នំពេញ 1S-1297 ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច លុះមកដល់ចំណុចស្តុបថ្មីមុខព្រលានយន្តហោះ ស្រាប់តែមានជនសង្ស័យគ្នា២នាក់ ជិះមូ៉តូម៉ាក ឃ្លីក ពណ៌ក្រហម លាយស មិនចាំស្លាកលេខ តាមមកពីក្រោយ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ទៅបាត់ ហើយគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ដោយមិនស្គាល់ភូមិសាស្រ្តច្បាស់ ម្យ៉ាងផ្លូវត្េូវមកផ្ទះ នៅខាងពម្ពូវ័នផង ក៏ជិះបង្ហួស មកចូលបុ៉ស្តិ៍ចោមចៅ បំណងដាក់ពាក្យបណ្តឹង តែត្រូវបាននគរបាលប្រាប់ ឲ្យដឹងពីភូមិសាស្រ្ត ទើបវិលត្រឡប់ទៅដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍កាកាប ខណ្ឌពោធិសែនជ័យ ខណៈដែលកើតហេតុ នៅក្នុងភូមិសាស្រ្ត ភូមិក្បាលដំរី ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ និងកំណត់មុខសញ្ញា ។

បើតាមការរៀបរាប់ ស្រ្តីរងគ្រោះ ពេលដែលទៅដល់បុ៉ស្តិ៍កាកាប វិញបានប្រាប់ឲ្យដឹងថា លុយដែលបាត់បង់ តែបន្តិចបន្ទួចទេ សម្ភារៈមួយចំនួន និងកាតអេធីអុឺម ទៅវិញ ៕

 

RELATED ARTICLES