Wednesday, October 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចា.../ប់ខ្លួនចាងហ្វាងកាសែត១ ដាក់គុ.../កសៀមរាប

 ចា…/ប់ខ្លួនចាងហ្វាងកាសែត១ ដាក់គុ…/កសៀមរាប

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានធ្វើការឃាត់ ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះស៊ឹម ឈីវឈានពីសិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជាចាងហ្វាងកាសែតអប់រំដើម្បីសេរីភាពនិងបរិស្ថាន មានស្រុកកំណើតនៅភូមិហត់ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមដីការបស់លោកយិន មុនីរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបង្គាប់ឱ្យសមត្ថកិច្ច ចាប់ឈ្មោះស៊ឹម ឈីវឈានពីសិទ្ធ ចាងហ្វាងកាសែតអប់រំដើម្បីសេរីភាព និងបរិស្ថាន នៅត្រង់ចំណុចទី១ នៃសេចក្តីសម្រេចរបស់សាលក្រម លេខ ២១៩ “ឃច” ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ របស់សាលា ដំបូងខេត្តសៀមរាប ដោយដាក់ពន្ធនាគារកំណត់រយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន ១លានរៀល ពីបទប្តឹងបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ និងថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣១១ និងមាត្រា៣១២នៃក្រមព្រហ្មទណ្ឌ។

ដីការបស់ព្រះរាជអាជ្ញារង បានបញ្ជាក់ថា ឈ្មោះស៊ឹម ឈីវឈានពីសិទ្ធ បានធ្វើការប្តឹងទាស់ទៅសាលាឧទ្ធរណ៍បាត់ដំបង និងសាលក្រមកំបាំងមុខខាងលើ ហើយត្រូវបានសាលាឧទ្ធរណ៍បាត់ដំបងចេញសាលដីកាលេខ ៣៩០ (ឆ) ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ដោយ សម្រេច “តម្កល់” សាលក្រម លេខ ១៧ “គ”/២១៣ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល តាមសាលក្រមលេខ ១៧ “គ”/២១៣ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

ដីកាសម្រេចរបស់ព្រះរាជអាជ្ញារង បានបន្ថែមទៀតថា ដោយយល់ឃើញថា មានពាក្យស្នើសុំអនុវត្តសាលដីកាព្រហ្មទណ្ឌសាលាឧទ្ធរណ៍បាត់ដំបង ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ឈ្មោះគង់ មង្គល និងពាក្យស្នើសុំអនុ វត្តបន្ថែម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់ឈ្មោះ គង់ មង្គល បានស្នើសុំតំណាងអយ្យការ ក្នុងការអនុវត្តទោសទៅលើឈ្មោះ សឹម ឈីវឈានពីសិទ្ធ ចាងហ្វាងកាសែតអប់រំដើម្បីសេរីភាពនិងបរិស្ថាន ផ្តន្ទាទោសរយៈ ពេល៦ខែ និងពិន័យជាប្រាក់ ចំនួន១លានរៀល៕

RELATED ARTICLES