ភ្នំពេញ ៖ រថយន្តសាំងយ៉ុង ១គ្រឿង មានសភាពចាស់ទ្រុឌទ្រោម និងដឹកទំនិញចងពីលើ និងពីក្រោយ សំពីងសំពោងធ្ងន់ពេក រហូតដល់ដាច់កង់ក្រោយម្ខាង ទៅមុខលែងរួច តែសំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវណាម្នាក់ឡើយ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តសាំយ៉ុង ១គ្រឿងខាងលើ ជាប្រភេទរថយន្តដឹកអីវ៉ាន់ ពីប៉ោយប៉ែត ចូលរាជធានីភ្នំពេញ។ មុនកើតហេតុ គេឃើញរថយន្ត ១គ្រឿងនេះ បើកពីជើង ទៅត្បូង ដឹកសំពីងសំពោង គ្មានអង្គភាពខាងណាហៅឃាត់ត្រួតពិនិត្យឡើយ ស្រាប់តែដល់ចំណុចកើតហេតុ ដោយសារការដឹកផ្ទុកធ្ងន់ពេក ម៉្យាងរថយន្តសភាពចាស់ផង មិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀត ជាហេតុធ្វើឱ្យដាច់កង់ក្រោយ អូសតាមផ្លូវ ជាង២០ម៉ែត្រ ទើបទៅមុខលែងរួច សំណាងមិនក្រឡាប់ និងមិនបង្កដល់អ្នកដំ ណើរតាមផ្លូវនោះឡើយ។
ក្រោយកើតហេតុ ម្ចាស់បានហៅរថយន្តផ្សេងមកសាងអីវ៉ាន់ និងហៅរករថយន្តស្ទូច មកស្ទួចរថយន្តទៅជួស ជុលខ្លួនឯង៕