Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះ.../ឃ្លាំង១ ផ្អើ.../លឡានទឹក

ភ្លើងឆេះ…/ឃ្លាំង១ ផ្អើ…/លឡានទឹក

ភ្នំពេញ ៖ ឃ្លាំង ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆោះបង្កឱ្យរងការខូចខាតស្ទើរទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះបាញ់ទឹកពន្លត់ អស់ចំនួន១៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចឃ្លាំង ស្ថិតនៅខាងក្រោយផ្ទះ ១កន្លែង តាមបណ្តោយផ្លូវលំ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

តាមប្រភពអ្នករស់នៅខាងក្នុងផ្ទះកើតហេតុ បានឱ្យដឹងថានៅមុនកើតហេតុ គេឮសំឡេងផ្ទុះចេញពីខាងក្រោយឃ្លាំងដែលជាប់នឹងផ្ទះ ឮដូច្នោះ គាត់បានរត់ទៅក្នុងឃ្លាំងមើល ក៏បានឃើញមានផ្សែងលាយអណ្តាតភ្លើង។ ភ្លាមៗគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ តែពេលរត់ត្រឡប់មករកវិញ ឃើញថាឆាបឆេះកាន់តែខ្លាំងទៅហើយ។

ប្រភពដដែល បន្តថា អំឡុងពេលនោះ គាត់បានព្យាយាមយកបំពង់បាញ់ដែរ ប៉ុន្តែដោយសារមានផ្សែងច្រើន លាយនឹងអណ្តាតភ្លើង ឆាបឆេះសន្ធោសន្ធៅទៅហើយ ភ្លាមៗគាត់ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញអគ្គិភ័យ ដើម្បីមកជួយអន្តរាគមន៍ទាន់ពេលវេលា ចៀសវាងបង្កការឆេះរីករាលដាល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅ ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រ ចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមាន ការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប រថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង៨ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួ១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប។

ចំពោះប្រភេទសំណង់ខាងលើនេះ គឺដែកប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រ គុណនឹង ១៥ម៉ែត្រ ឆេះខូចខាចទូរក្លា ស្សេម្ហូបចំនួន ១គ្រឿង កង់ ចំនួន៣គ្រឿង ម៉ូតូ ចំនួន១គ្រឿង ម៉ាស៊ីនត្រជាក់ ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន តែពុំបានរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថ កិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។  នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសឡើយ៕

RELATED ARTICLES