Monday, July 7, 2025
Homeព័ត៌មានជាតិក្មួយ​ប្រុស​ស្រវឹង អ៊ំស្រី និង​ក្មួយ​ស្រី​ដាច់​ដៃ

ក្មួយ​ប្រុស​ស្រវឹង អ៊ំស្រី និង​ក្មួយ​ស្រី​ដាច់​ដៃ

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោកបានរករឿងឈ្លោះប្រកែកទាញ ព្រនង់វាយប្រពន្ធ រហូតប្រពន្ធភ័យរត់ចេញពី ផ្ទះ លុះស្ត្រីចំណាស់ជាអ៊ំស្រីឃើញបែបនេះ ក៏ស្តីបន្តោស២៣ម៉ាត់ ស្រាប់តែជនកំណាចខឹង ច្រឡោតទាញកាំបិតកាប់ស្ត្រីចំណាស់ បណ្តាល ឱ្យរងរបួសធ្ងន់ រួចស្ទុះទៅកាន់ក្មេងស្រី ដែល ត្រូវជាក្មួយស្រីរបស់ខ្លួន បណ្តាលឱ្យដាច់ដៃម្ខាង ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងស្មាច់ ឃុំរមាសហែក ស្រុករមាសហែក។

បុរសចិត្តកំណាចឃោរឃៅខាងលើនេះ មានឈ្មោះគង់ កុសល អាយុ៣២ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានអាយុ៦៣ឆ្នាំ ត្រូវជា អ៊ំស្រីរបស់ជនដៃដល់ រីឯក្មេងស្រីរងគ្រោះ ដែលរងរបួសដាច់ដៃ មានឈ្មោះសឿន ស្រីរ័ត្ន អាយុ៥ឆ្នាំ ត្រូវជាចៅស្រីបង្កើតរបស់ស្ត្រីរងគ្រោះ និងត្រូវជាក្មួយស្រីរបស់ជនដៃដល់ផងដែរ មានលំនៅក្នុងភូមិជាមួយគ្នា (ផ្ទះក្បែរគ្នា)

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនដៃដល់បានចេញ ទៅផឹកស្រាតាំងពីក្បាលព្រលប់ លុះដល់យប់ ជ្រៅត្រឡប់មកដល់ផ្ទះវិញ ទាំងស្ថានភាពស្រវឹង ជោកបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ទើបធ្វើឱ្យប្រពន្ធទ្រាំមិនបាន ក៏តមាត់ប្តី ស្រាប់ តែប្តីកំណាចរូបនេះ បានទាញព្រនង់មកវាយ សំពងប្រពន្ធ២៣ព្រនង់ ធ្វើឱ្យស្ត្រីជាប្រពន្ធ ភ័យពេក ក៏ស្ទុះរត់ចេញពីផ្ទះបាត់ ព្រោះខ្លាច ប្តីវាយស្លាប់។

ប្រភពដដែលបន្តថា ដោយឃើញក្មួយ ប្រុសឈ្លោះប្រកែកគ្នាកណ្តាលយប់ រំខានដល់ ដំណេកអ្នកជិតខាងផងនោះ ទើបស្ត្រីចំណាស់ រងគ្រោះដែលត្រូវជាអ៊ំស្រីបង្កើតរបស់ជនដៃដល់ បានចេញទៅឃាត់ និងស្តីបន្ទោសក្មួយប្រុស (ជនដៃដល់) ៣មាត់ ស្រាប់តែធ្វើឱ្យជនបង្កហេតុដែលកំពុងពុលកំហឹង បានស្ទុះទៅ ទាញកាំបិត កាប់ប្រហារស្ត្រីចំណាស់រងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ បន្ទាប់មក ដោយសារតែមិនទាន់រំសាយកំហឹង ទើបជនដៃដល់បានទាញកាំបិតទៅកាប់ក្មេងស្រីរងគ្រោះ ដែលត្រូវជាក្មួយស្រីរបស់ខ្លួន (ជនដៃដល់) បណ្តាលឱ្យដាច់ដៃខាងឆ្វេងម្ខាងត្រឹមកំភួនដៃ។

ក្រោយកើតហេតុ ជនដៃដល់ បានរត់គេច ខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែក ជនរងគ្រោះទាំង២នាក់ ជីដូននិងចៅស្រី ត្រូវ បានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យប្រតិបត្តិស្រុករមាសហែក ដើម្បីសង្គ្រោះ។ ដោយឡែក ស្ត្រីចំណាស់រងគ្រោះ ដោយសារតែ សភាពរបួសធ្ងន់ធ្ងរពេក ទើបត្រូវក្រុមគ្រូពេទ្យ បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបាន បញ្ជាក់ថា ពេលនេះ សមត្ថកិច្ចកំពុងដុតដៃដុត ជើងតាមប្រមាញ់ជនដៃដល់ ដើម្បីនាំយកមក ផ្តន្ទាទោសតាមច្បាប់

RELATED ARTICLES