ខេត្តព្រះសីហនុ ៖ នាវាខ្នាតយក្ស ១គ្រឿង បាននាំភ្ញៀវទេសចរ សរុបចំនួន៨៦៩នាក់ (ចម្រុះជាតិសាសន៍) បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល២ថ្ងៃ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។
នាវាទេសចរណ៍ខ្នាតយក្សនេះ មានឈ្មោះ VIKING ORION សញ្ជាតិ NORWAY បាននាំភ្ញៀវទេសចរចំនួន ៨៦៩នាក់ (ស្រី៤៤៨នាក់) មាន២១សញ្ជាតិ នាវិកចំនួន ១៦៧នាក់ (ស្រី២៨នាក់) មាន២៧សញ្ជាតិ។
នាវាមានលក្ខណៈបច្ចេកទេស ប្រវែងបណ្តោយ ២២៨,៣០ម៉ែត្រ ប្រវែងទទឹង ២៨,៨០ម៉ែត្រ ជម្រៅទឹក ៦,៦៥ម៉ែត្រ។ នាវានេះ បានចេញមកពីប្រទេសវៀតណាម ចូលចតនៅប្រទេសកម្ពុជា និងត្រឡប់ទៅប្រទេសថៃ នៅវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។
នៅក្នុងនាវាខាងលើ ភ្ញៀវច្រើនជាងគេ គឺជនជាតិអាមេរិក ចំនួន ៧១៣នាក់ ហើយភ្ញៀវទេសចរចេញទៅវិញតាមយន្តហោះ ចំនួន៩នាក់ (ស្រី៥នាក់) មាន៣សញ្ជាតិ៕