Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រា.../បសម្បុកចោរប្លន់ វ៉ៃ.../ខ្នោះ៩នាក់

 បង្ក្រា…/បសម្បុកចោរប្លន់ វ៉ៃ…/ខ្នោះ៩នាក់

ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យជាមុខសញ្ញាចោរប្លន់យ៉ាងសកម្ម ដែលតែងធ្វើសកម្មភាពក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ ត្រូវកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការបង្ក្រាប ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៩នាក់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់នេះ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្ទះទុកចោល ១កន្លែង ស្ថិតនៅក្នុងភូមិអន្លង់តាសេក ឃុំព្រែកអំបិល ស្រុកស្អាង។

ជនសង្ស័យទាំង៩នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះមី រស្មី ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង (មានសារធាតុញៀន)។ ទី២-ឈ្មោះឌន ឧត្តម ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង។ ទី៣-ឈ្មោះអេង គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ (មានសារធាតុញៀន)។ ទី៤-ឈ្មោះឡាក់ តុងឡេង ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិស្វាយតាមាឃ ឃុំកោះធំ (ខ) ស្រុកកោះ ធំ (មានសារធាតុញៀន)។ ទី៥-ឈ្មោះគាំង សារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី៦-ឈ្មោះធី សុធន់ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង (មានសារធាតុញៀន)។ ទី៧-ឈ្មោះផៃ វិច្ឆិកា  ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិអន្លង់តាសេកលើ ឃុំព្រែកអំបិល ស្រុកស្អាង។ ទី៨- ឈ្មោះជឿន ជាតិ ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង (មានសារធាតុញៀន)។ និងទី៩-ឈ្មោះឈឿន រតនា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង (មានសារធាតុញៀន)។

ចំពោះវត្ថុតាងចាប់យក កាំបិតផ្កាក់ ផ្លែដែក ដងដែក ចំនួន១ដើម ដាវផ្លែដែក ដងឈើ ចំនួន១ដើម ញញួរដែក ចំនួន១ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ថា កន្លងមកក្រុមជនសង្ស័យខាងលើ តែងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន និងបង្កភាពអនាធិបតេយ្យក្នុងមូលដ្ឋាន។ លុះនៅវេលាម៉ោងកើតហេតុខាងលើកម្លាំង ជំនាញព្រហ្មទណ្ឌស្រុក បាន សហការជាមួយកម្លាំងប៉ុស្តិ៍នគររដ្ឋបាលព្រែកអំបិល បានស្រាវជ្រាវរកក្រុមជនសង្ស័យ កំពុងតែជួបជុំគ្នាប្រើប្រាស់គ្រឿងញៀន នៅទីតាំងខាងលើ ក៏បានធ្វើការឃា ត់ខ្លួន និងបានឆែកឆេរឃើញវត្ថុតាងខាងលើនៅទីនោះ នាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនតែងតែប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿង ញៀន នៅទីតាំងខាងលើប្រាកដមែន។

ដោយឡែក យោងតាមចម្លើយសារភាពរបស់ឈ្មោះ ឌន ឧត្តម បានឆ្លើយថា ខ្លួនធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទនៅក្រុងតាខ្មៅ បានចំនួន ២លើក និងកាប់ប្លន់ម៉ូតូ នៅផ្លូវក្រវាត់ក្រុងទី៣ បានចំនួន២លើក។

ក្រុមជនសង្ស័យទាំង៩នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES