Thursday, October 31, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេ.../ញវៀតណា​ម ២៦នាក់ ចេញពីកម្ពុជា

បណ្តេ…/ញវៀតណា​ម ២៦នាក់ ចេញពីកម្ពុជា

ខេត្តស្វាយរៀង ៖ ពលរដ្ឋវៀតណាម ចំនួន២៦នាក់ ដែលរស់នៅនិងធ្វើការដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា (ខ្លះពាក់ព័ន្ធនឹងករណីស៊ីឈ្នួលពពោះ) និងខ្លះទៀតពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបាននាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ធ្វើការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។

នាយកដ្ឋាននគរបាលអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីជំនាញ តែងតែចុះស្រាវជ្រាវនិងត្រួតពិនិត្យជនបរទេសដែលចូលមករស់នៅក្នុប្រទេសកម្ពុជា ជាប្រចាំ ដើម្បីទប់ស្កាត់ការលួចស្នាក់នៅធ្វើការងារខុសច្បាប់។

ជាក់ស្តែងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិ​វិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន២៦នាក់ (ស្រី៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្មីៗនេះ តាមប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ បាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីមានអាកប្បកិរិយាធ្វើឱ្យខូចប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម (ស៊ីឈ្នួលពពោះជំនួស) គ្រឿងញៀន ប្រព្រឹត្តនៅប្រទេសវៀតណាម និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយក​ដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

RELATED ARTICLES