Tuesday, November 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់សាច់ជ្រូកបង្កក២តោន ដុ.../តចោល

ចា…/ប់សាច់ជ្រូកបង្កក២តោន ដុ…/តចោល

ភ្នំពេញ ៖ ផលិតផលសាច់ជ្រូកបង្កក ដែលខូចគុណភាព ត្រូវបានមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្រសួងពាណិជ្ជកម្ម បង្ក្រាប ចាប់បានសរុប ២៦១១គីឡូក្រាម នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ រួចនាំយកទៅដុតបំផ្លាញចោល។

ការដុតបំផ្លាញផលិតផលសាច់ សរីរាង្គជ្រូកបង្កកខូចគុណភាពនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីលានចាក់សំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមមន្ត្រីជំនាញ បានឱ្យដឹងថា ផលិតផលសាច់មានដើមកំណើតពីសត្វ សាច់បង្កក មានដូចជាសាច់ជ្រូក សរីរាង្គជ្រូក ទាបង្កក ស្លាបមាន់ ជាដើម ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញត្តិបច្ចេកទេស ខូចគុណភាព គ្មានអនាម័យ និងខុសច្បាប់ ត្រូវបានបង្ក្រាប ចាប់បាន ដែលឈ្មួញនាំចូលសម្រាប់ចែកចាយបន្តនៅក្នុងខណ្ឌចំការមន សរុបទម្ងន់ ២៦១១គីឡូក្រាម។

ក្រោយចាប់ឃាត់បាន សាច់បង្កកទាំងនោះ ត្រូវបានយកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

RELATED ARTICLES