Thursday, September 19, 2024
Homeតារាខ្មែរការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត Lipice IDOL Q Group 2017

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត Lipice IDOL Q Group 2017

ក្រុម​ហ៊ុន ​Rohto-Mentholatum ( Cambodia ) Co.,Ltd​ បានរៀបចំការប្រកួតចម្រៀង Lipice Idol Q Group 2017 វគ្តផ្តាច់ព្រ័ត នៅផ្សារទំនើបអ៊ីអនភ្នំពេញថ្ងៃទី 11 ខែកុម្ភះ ឆ្នាំ 2017 ក្រោមការឧបត្ថមពីផលិតផលក្រែមលាបមាត់Lipice Sheer Color Q​ជាក្រែមលាបការពារបបូរមាត់ដែលពេញនិយមបំផុតក្នុងស្រទាប់យុវតីសម័យថ្មី។ជាមួយគ្នានោះម្ចាស់បទសេ្នហ៌ Q Girl  គឺកញ្ញា RABEE  តារាចំរៀងល្បីល្បាញក្នុងស្រទាប់យុវវ័យប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមផ្តល់ភាពកំសាន្តជូនដល់អ្នកទស្សនាទាំងអស់ផងដែរ។

Mr. SHUNSUKE SHINODA ប្រធានក្រុមហ៊ុន Rohto-Mentholatum (Cambodia)Co., Ltdបានមានប្រសាសន៌ថាពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការរៀបចំអោយមានកម្មវិធីប្រលងចម្រៀង“Lipice Idol Q Group2017”នេះគឺយើងចង់បង្កើតអោយមានក្រុមចំរៀងនារីវ័យក្មេងប្រចាំព្រះរាជាណាចក្រកម្ពុជា និង ចង់បើកឪកាសអោយយុវតីរបស់យើងមានបញ្ចេញសមត្ថភាព និង​​ ភាពក្លាហាន និង បំពេញក្តីស្រមៃក្លាយជាតារាចំរៀងរបស់ពួកគេ។

យើងជ្រើសរើសបានបេក្ខនារីជ័យលាភីចំនួន4រូប ដែលនឹងក្លាយជាក្រុមចម្រៀងយុវតីរបស់ផលិតផលក្រែមលាបមាត់Lipice Sheer Color Qទន្ទឹមនេះដែរក្រុមហ៊ុនបានសហការជាមួយនឹងផលិតថោនដើម្បីផលិតចម្រៀង ហើយផលិតជាMVសំរាប់ក្រុមចម្រៀងយុវតី Lipice Idol Qផងដែរ។

ពានរង្វាន់ជ័យលាភីLipice Idol Q Group 2017

ជ័យលាភីលេខ 1រង្វាន់ទឹកប្រាក់ 4,000,000រៀល

ជ័យលាភីលេខ 2​: រង្វាន់ទឹកប្រាក់ 2,000,000រៀល

ជ័យលាភីលេខ 3  រង្វាន់ទឹកប្រាក់ 1,600,000រៀល

ជ័យលាភីលេខ  រង្វាន់ទឹកប្រាក់ 1,200,000រៀល

 ក្រុមហ៊ុន Rohto-Mentholatum (Cambodia)Co.,Ltdសូមថ្លែងអំណរគុណដល់បេក្ខនារីទាំងអស់ដែលបានចូលរួមប្រកួត និង សូមលើកទឹកចិត្តចំពោះបេក្ខនារីដទៃទៀតអោយមានភាពក្លាហានបញ្ចេញសមត្ថភាព និង ភាពក្លាហានសំរាប់កម្មវិធីផ្សេងៗទៀត៕

RELATED ARTICLES