ខេត្តកណ្តាល ៖ បុរសម្នាក់ ព្រោះតែខឹងនឹងប្រពន្ធខ្ចីលុយគេ១០០ដុល្លារ យកមកចាយ វាយដោយមិនប្រាប់ខ្លួនជាប្តីឱ្យបានដឹង ក៏ផ្ទុះ កំហឹងរករឿងឈ្លោះប្រកែក រួចទាញរំពាត់ប្ញស្សី ប៉ុនមេដៃវាយសំពងប្រពន្ធ បណ្តាលឱ្យរយះ ក្បាលរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង ៤០នាទីព្រលប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្នុងភូមិត្រពាំងពើក ឃុំ ពើក ស្រុកអង្គស្នួល។
បុរសជាប្តី ដែលប្រើអំពើហិង្សាដាក់ប្រពន្ធ បណ្តាលឱ្យរយះក្បាលរងរបួសធ្ងន់នោះ មាន ឈ្មោះនុំ ថេង អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ក្រុមហ៊ុនឯកជនមួយ។ ចំណែកស្ត្រីរងគ្រោះ ជាប្រពន្ធមានឈ្មោះព្រីង សុខឃឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។ ប្តីប្រពន្ធខាងលើ សព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងបន្ទប់ជួល កើតហេតុខាងលើ។
តាមប្រភពពីសមត្ថច្ចិស្រុកអង្គស្នួល បាន ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ ជាប្រពន្ធបានទៅខ្ចីលុយគេចំនួន១០០ដុល្លារ យក ទៅចាយវាយ ដោយមិនបានប្រាប់ជនសង្ស័យ ជាប្តីឱ្យបានដឹងនោះទេ។ រហូតមកដល់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ រឿងប្រពន្ធខ្ចីលុយគេ ១០០ដុល្លារ យកទៅចាយវាយនោះ ក៏បែកធ្លាយដឹងដល់បុរសជាប្តីទើបធ្វើឱ្យប្តីនោះច្រឡោត ខឹងពេលចេញពីធ្វើការត្រឡប់មកដល់បន្ទប់– ជួលវិញ ក៏សួរនាំប្រពន្ធ រហូតឈានដល់ការ ឈ្លោះប្រកែកតឹងសរសៃកដាក់គ្នា។
ប្រភពដដែលបន្តថា ដោយខឹងនឹងប្រពន្ធ ថ្លើមធំខ្ចីលុយគេដល់ទៅ១០០ដុល្លារ មិនព្រម ប្រាប់ប្តី និងបានយកដើរចាយវាយអស់មិនដឹង មុខផង ម៉្យាងពេលសួរនាំប្រពន្ធហ៊ានប្រើសម្លី ថ្លោសដាក់ប្តីផង ទើបធ្វើឱ្យបុរសជាប្តីផ្ទុះកំហឹង ទប់មិនជាប់ ក៏ទាញរំពាត់ប្ញស្សីពីងពុង ទំហំប៉ុន មេដៃ ប្រវែង៨តឹក ស្ទុះទៅវាយប្រពន្ធទាំង កំរោល ធ្វើឱ្យរងរបួសសុសខ្លួនជាច្រើនកន្លែង ដោយរងរបួសរយះក្បាលដេរអស់៤ថ្នេរ ហើម លើស្មងជើងខាងស្តាំ ជាំលើខ្នង ហើមលើស្លឹក ត្រចៀកខាងឆ្វេង ជាំលើកំភួនដៃ និងខ្នងដៃ ខាងឆ្វេង បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ប្រភពខាងលើ បញ្ជាក់ថា ដោយឃើញ បុរសជាប្តីវាយសំពងប្រពន្ធយ៉ាងចាស់ដៃរហូត ដល់រងរបួសធ្ងន់ ទើបអ្នកជិតខាងបានចូលទៅ ជួយឃាត់ និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានអ្នកជិតខាងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនបង្កហេតុជាប្តីត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននាំ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ប្តីបានសារភាពថា រូបគេពិតជាបានប្រើអំពើ– ហិង្សាវាយប្រពន្ធនឹងរំពាត់ប្ញស្សីទំហំប៉ុនមេដៃ បណ្តាលឱ្យរងរបួសយ៉ាងដំណំប្រាកដមែន មូល– ហេតុ ក៏ព្រោះតែរូបគេខឹងនឹងប្រពន្ធថ្លើមធំ ហ៊ាន ដើរខ្ចីលុយគេចាយវាយ រហូតដល់ទៅ១០០ ដុល្លារ ដោយមិនបានប្រាប់រូបគេជាប្តីឱ្យបាន ដឹងសោះ មិនដឹងថា ចាយវាយទៅលើអ្វីខ្លះ។
ជនបង្កហេតុ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ សិលា