ភ្នំពេញ ៖ ស្ត្រី២នាក់ មកពីស្រុកផ្សេងគ្នាបានមកដេកមើលថែជំងឺប្តី ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យ លោកសង្ឃ) លុះពេលកំពុងដេកលង់លក់ ក៏ ត្រូវជនឆ្លៀតឱកាសចូលទៅធ្វើសកម្មភាពវះ កាបូបលួចយកប្រាក់អស់ពីខ្លួន បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលង– អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចអគារសម្រាកព្យាបាលជំងឺ ស្ថិតក្នុង មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ស្ថិត ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ស្ត្រីរងគ្រោះទាំង២នាក់ មិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជា អ្នកមកពីខេត្តឆ្ងាយដេកមើលថែជំងឺប្តី ដែល កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោក– សង្ឃ។
ស្ត្រីរងគ្រោះម្នាក់ បានត្អូញត្អែរថា ប្តីរបស់ គាត់បានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនមក ព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈនេះ អស់ រយៈពេល៣–៤ថ្ងៃមកហើយ ចំណែកជីវភាព គ្រួសារគាត់ខ្សត់ខ្សោយខ្លាំងណាស់ លុះពេល ប្តីឈឺបែបនេះ គាត់ប្រឹងប្រមែប្រមូលលុយកាក់ អស់ពីខ្លួន និងខ្ចីគេខ្លះទៀត បានចំនួន២លាន រៀល ទុកបម្រុងសម្រាប់ថ្លៃសេវា និងថ្នាំសង្កូវ ព្យាបាលប្តី តែអកុសល ខណៈដែលគាត់ដេក មើលថែប្តីយប់ជ្រៅក៏ត្រូវចោរចូលមកវះកាបូប លួចយកលុយអស់គ្មានសល់តែម្តង។
ចំណែកស្ត្រីរងគ្រោះម្នាក់ទៀត បានឱ្យ ដឹងថា គាត់ក៏មកដេកកំដរប្តីឈឺនៅក្នុងមន្ទីរ– ពេទ្យនេះដូចគ្នា ហើយគាត់មានប្រាក់ជាប់ខ្លួន តែចំនួន៦០ម៉ឺនរៀលប៉ុណ្ណោះ មិនដឹងថា អាច ព្យាបាលប្តីគ្រប់ ឬក៏អត់ផងនោះទេ ស្រាប់តែ មកជួបរឿងអកុសលត្រូវចោរលួចយកហ្មត់ ទៀត ខណៈដែលគាត់ដេកលង់លក់តែមួយភាំង ប៉ុណ្ណោះ។
ស្ត្រីរងគ្រោះទាំង២នាក់ បានត្អូញត្អែរថា ពេលនេះ ពួកគាត់គ្មានសល់លុយកាក់មួយកាក់ មួយសេនជាប់នឹងខ្លួននោះទេ សូម្បីតែប្រាក់ សម្រាប់ទិញបាយហូបក៏គ្មានផង។ ពួកគាត់ពិត ជាអស់សង្ឃឹមខ្លាំងណាស់ មិនដឹងជាត្រូវរំពឹង លើអ្វីទេ ណាជំងឺប្តីមិនទាន់ជាណាចោរលួចលុយ អស់ទៅហើយ មិនដឹងជាត្រូវគិតបែបណាទេ មិនគួរណាមានមនុស្សអាក្រក់ដល់ថ្នាក់នេះសោះ មិនអាសូរដល់អ្នកក្រីក្រ ដែលកំពុងមានទុក្ខ– លំបាក ដោយសារក្រុមគ្រួសារមានជំងឺ បែរ ជាមកលួចលុយពួកគាត់អស់ទៀត ពិតជាជួប ទុក្ខជាន់លើទុក្ខមែន។
គួរបញ្ជាក់ថា ជារឿយៗ នៅតាមមន្ទីរពេទ្យរដ្ឋនានា តែងមានជនឆ្លៀតឱកាសចូល លួចលូកវះហោប៉ៅកាបូបយកលុយកាក់ ទ្រព្យសម្បត្តិរបស់អ្នកជំងឺពិសេសប្រជាពលរដ្ឋ ដែល មកដេកកំដរអ្នកជំងឺជាហូរហែ លើសពីនេះ មាន ខ្លះបន្លំខ្លួនធ្វើជាគ្រូពេទ្យបោកបញ្ឆោតក្រុមគ្រួសារអ្នកជំងឺ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជួនបន្លំជាគ្រូពេទ្យ និងបុគ្គលិកពេទ្យ ចូលលួច របស់ទ្រព្យនៅពេលយប់ទៀតផង។ ហេតុនេះ ប្រជាពលរដ្ឋដែលចូលទៅសម្រាកព្យាបាល ឬ កំដរអ្នកជំងឺគួរបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់៕