Wednesday, December 11, 2024
Homeសេដ្ឋកិច្ចជាតិលោករដ្ឋមន្រ្ដី«ទិវាសហគ្រិនស្រី្ដ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីសម្ថភាពរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច »

លោករដ្ឋមន្រ្ដី«ទិវាសហគ្រិនស្រី្ដ ឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីសម្ថភាពរបស់ស្រ្ដីក្នុងវិស័យសេដ្ឋកិច្ច »

ភ្នំពេញ៖សមាគមសហគ្រិនស្រ្ដីកម្ពុជា បានផ្ដួចផ្ដើមបង្កើត រៀបចំទិវាសហគ្រិនស្រ្ដីកម្ពុជា ប្រចាំឆ្នាំ២០២៤ និងប្រគល់ពានរង្វាន់ គឺជាទិវាដ៍ធំអស្ចារ្យមួយក្នុងគោលបំណងបង្ហាញនូវភាពអង់អាចនៃអាជីវកម្មដែលដឹកនាំដោយស្ត្រី និងគំរូក្នុងការជម្រុញ លើកទឹកចិត្តដល់សហគ្រិនស្រ្ដីដ៍ទៃទៀត ដើម្បីអបអរសាទរ សហគិ្រនស្រី្ដ ទូទាំងប្រទេស ដែលកម្មវិធីនេះធ្វើនៅសណ្ឋាគាសុខាភ្នំពេញ កាលពីថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ ។

 ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថាទិវាសហគ្រិនស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការពង្រឹងភាពអង់អាចស្រ្ដីក្នុងសេដ្ឋកិច្ចបៃតង» ផ្ដោតសំខាន់លើការលើកម្ពស់សុខាមាលភាពមនុស្ស ក៍សាងសមភាពយេនឌ័រ និងសមធ័មសង្គម ក្នុងវិស័យឧស្សា ហកម្ម ទន្ទឹមគ្នានិងការកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ដល់បរិស្ថាន ដែលជាទស្សនាទាន និងសកម្មភាពយុទ្ធសាស្រ្ដទិវារបស់រដ្ឋាភិបាលជាច្រើនលើសាកលលោក។ទិវាសហគ្រិនស្រ្ដីកម្ពុជា ឆ្នាំ២០២៤ ពិតជាបានឆ្លុះ បញ្ចាំង​ពីសមត្ថភាពរបស់ស្រ្តីក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច កិច្ចការពារបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែងរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សមាគម និងវិស័យឯកជន សំដៅធានាបានការអភិវឌ្ឍអាជីវកម្មប្រកបដោយស្ថេរភាព និរន្តរភាព និងបរិយាបន្ន។ លោករដ្ឋមន្រ្ដីបន្ថែមថាសហគ្រិនស្រ្តីនៅកម្ពុជាចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ការលើកកម្ពស់សហគ្រិនភាពស្រី្ត តម្រូវឱ្យមានការប្រឹងប្រែងរួមគ្នារបស់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសមាហរណកម្មទៅនឹងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ និងសកលលោក ដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធានក្នុងស្រុក និងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗ។ ប៉ុន្តែ ក្នុងអន្តរកាលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច និងការប្រើប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យមក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ ដូចជា ការកសាងសមត្ថភាពទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុ លោម និងស្តង់ដារផលិត​ផល/សេវារបស់ខ្លួន, ការពង្រីកមាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និងផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។ល។ សុទ្ធសឹងជាកត្តាចាំបាច់ ដែលត្រូវមានការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោមជ្រែងពីគ្រប់បណ្តាភាគីពាក់ព័ន្ធ។

 មន្រ្ដីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានចាត់ទុកទិវាសហគ្រិនស្រ្ដីកម្ពុជា ជាព្រឹត្តិការណ៍សំខាន់ និងអស្ចារ្យ ក្នុងការផ្ដល់ឱកាសដល់ស្រ្ដី ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន ក្នុងការដឹកនាំធ្វើអាជីវកម្ម ។មន្រ្ដីជាន់ខ្ពស់រូបនេះបញ្ជាក់ថាសហគ្រាសធុនតូច និងមធ្យមបានផ្ដល់គោរម្យងារជាច្រើន ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតដល់ជាង៧៨ភាគរយ ក្នុងនោះគឺភាគច្រើនជាស្ត្រី ។

 លោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចកានារីបានឲ្យដឹងថាទិវាសហគ្រិនស្រ្ដីកម្ពុជា ក្រោមប្រធានបទ«ការពង្រឹងភាពអង់អាចរបស់ស្រី្ដក្នុងសេដ្ឋកិច្ចបៃតង» ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដមួយ និងមានសារៈសំខាន់ នៅក្នុងប្រទេសកម្ពុជា។លោកជំទាវបន្ថែមថាសហគ្រិនធុនតូច និងមធ្យម បានផ្ដល់ការងារជា ច្រើន ដល់ប្រជាជនកម្ពុជាក្នុងនោះភាគច្រើនជាស្រ្ដី។សម្រាប់កម្ពុជា ទទួលបានចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមប្រទេសនានា គឺសេរីភាព សម្រាប់ស្រ្ដី ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ដោយគ្មានការរារាំង កម្រិតនយោបាយ និងកត្តាផ្សេងៗទៀត។លោកជំទាវសង្កត់ថាទោះជាស្រ្ដី បានចូលរួម និងទទួលបានការងារ ធ្វើពីសហគ្រិនស្រ្ដី យ៉ាងណាក៍ដោយ ក៍ស្រ្ដីនៅតែមានបញ្ហាប្រឈមមួយចំនួនដែរ ។ពោលគឺស្រ្ដីប្រឈមបញ្ហាច្រើនជាងបុរស ។បញ្ហាប្រឈមមានដូចជាការទទួលឱកាស ការគ្រប់គ្រង ការផលិត ការទទួលបានឱកាសសម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងបដិវត្តន៍កម្មឌីជីថល ជាពិសេសស្រ្ដីនៅជនបទ។

 គួរបញ្ជាក់ថាទិវាសហគ្រិនស្រ្ដីកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រិនស្រ្ដីក្នុងសេដ្ឋកិច្ចបៃតង » ក៍មានការច្របាច់បញ្ចូលគ្នាជាច្រើនសកម្មភាព រួមទាំងការដាក់តាំងបង្ហាញផលិតផល​និងសេវាកម្មរបស់សហ គ្រិនស្រ្ដី ដែលមានវាគ្មិនជំនាញ និងបទពិសោធន៍ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសម្ថភាពយេនឌ័រ និងលើកកម្ពស់សហគ្រិនស្រ្ដី ដោយផ្ដោតលើសេដ្ឋកិច្ចបៃតង (ធុរកិច្ច បៃតង )ក្នុងនោះការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម  និងវប្បធ័ម តាមរយៈការធ្វើធុរកិច្ច ដែលមានការយកចិត្តទុកដាក់ ពីផលប៉ះពាល់ដល់បរិស្ថាន លើកកម្ពស់ សុខាមាលភាព សង្គម ការថែរក្សា និងលើកស្ទួយសេដ្ឋកិច្ចបរិស្ថាន ។ ទិវាសហគ្រិនស្រ្ដីកម្ពុជា ប្រចាំឆ្នាំ២០២៤ ក៍ចង់រំលេចបង្ហាញពីលទ្ធផល នៃការជ្រើសរើសពានរង្វាន់សហគ្រិនស្រ្ដីច្នើម ក្នុងសេដ្ឋកិច្ចបៃតង ឆ្នាំ២០២៤ ដើម្បីលើកម្ពស់យេនឌ័រ ការពង្រឹងភាពអង់អាច ក្លាហាន និងភាពច្នៃប្រឌិតអាជីវកម្ម ដែលផ្ដោតលើសេដ្ឋកិច្ចបៃតង (ធុរកិច្ចបៃតង) ។ជាពិសេសកម្មវិធីនេះក៍ដើម្បីភ្ជាប់ទំនាក់ទំនងសហគ្រិនដ៍ធំក្នុងប្រទេសកម្ពុជា និងភ្ជាប់ដៃគូរ អាជីវកម្ម  ព្រមទាំងមានទំនាក់ទំនងជិតស្និតរវាងវិស័យឯកជន ជាមួយស្ថាប័នរដ្ឋ ក្នុងប្រទេសផងដែរ ៕

RELATED ARTICLES