Tuesday, July 8, 2025
Homeព័ត៌មានជាតិអង្គុយ​ផឹក​ស៊ី​មុខ​ផ្ទះ ក្មេង​ស្ទាវ​កាប់១​កាំ​បិត​រយះ​ក្បាល

អង្គុយ​ផឹក​ស៊ី​មុខ​ផ្ទះ ក្មេង​ស្ទាវ​កាប់១​កាំ​បិត​រយះ​ក្បាល

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ កំពុងអង្គុយផឹកិស៊ីជុំមិត្តភក្តិនៅខាងមុខផ្ទះសុខៗ ស្រាប់តែត្រូវក្មេងស្ទាវម្នាក់ ជិះម៉ូតូមកឈប់ ក្បែរ រួចចុះពីលើម៉ូតូ ទាញកាំបិតប៉័ងតោកាប់ ប្រហារចំក្បាល បណ្តាលឱ្យរយះក្បាលរងរបួស ធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងត្បូង វត្តថ្មី ចម្ងាយប្រមាណ១៥ម៉ែត្រ ស្ថិតក្នុងភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

យុវជនរងគ្រោះដែលត្រូវគេកាប់រយះ ក្បាលរងរបួសធ្ងន់ មានឈ្មោះយន់ ឈុំ អាយុ ២៣ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់មិនត្រូវបានគេស្គាល់អត្ត- សញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ រួមនិងមិត្តភក្តិប៉ុន្មាននាក់ទៀតកំពុងអង្គុយ ផឹកស៊ីនៅខាងមុខផ្ទះ តាំងពីក្បាលព្រលប់រហូត ដល់វេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលម្នាក់ៗកំពុង ស្រវឹងធ្លាក់ភ្នែក ក៏លេចមុខជនដៃដល់មិនស្គាល់​អត្តសញ្ញាណម្នាក់ ជិះម៉ូតូមួយគ្រឿងមកឈប់ ក្បែរវង់ផឹកស៊ី។ បន្ទាប់មក ជនដៃដល់បានចុះពី លើម៉ូតូ រួចទាញកាំបិតប៉័ងតោ ស្ទុះចូលមកកាប់ ប្រហារទៅលើជនរងគ្រោះទាំងកំរោល បណ្តាល ឱ្យចំក្បាលលើត្រចៀកខាងឆ្វេង បណ្តាលឱ្យ រយះប្រវែង០,១៥សង់ទីម៉ែត្រ រងរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុ ជនដៃដល់បានរត់ឡើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ចំណែកជនរង- គ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ។

តាមការអះអាងពីក្រុមគ្រួសារជនរង- គ្រោះ កន្លងមក ជនរងគ្រោះមិនធ្លាប់មានទំនាស់ ឬគំនុំជាមួយអ្នកណាម្នាក់ឡើយ ស្រាប់តែនៅ សុខៗ ក៏មានគេចូលមកកាប់ដល់មុខផ្ទះ បណ្តាល ឱ្យរងរបួសធ្ងន់បែបនេះតែម្តង។ យ៉ាងណា ពួក គាត់សង្ស័យថា ជនបង្កហេតុកាប់ច្រឡំមនុស្ស តែម្តង។

ជុំវិញករណីកាប់ប្រហារខាងលើនេះ សមត្ថ កិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមវែកមុខ ជនដៃដល់នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES