Tuesday, July 8, 2025
Homeព័ត៌មានជាតិសមត្ថកិច្ច​​ចាប់​​ហើយ​​នៅ​​សប្បាយ​​ ថើប ជញ្ជក់​​មាត់​​គ្នា​​ទៀត

សមត្ថកិច្ច​​ចាប់​​ហើយ​​នៅ​​សប្បាយ​​ ថើប ជញ្ជក់​​មាត់​​គ្នា​​ទៀត

ភ្នំពេញ ៖ ក្រុមអ្នកសេពគ្រឿងញៀនចំនួន៨នាក់ ស្រី៣នាក់ ក្នុងចំណោមមនុស្ស៩នាក់ ដែលកម្លាំងនគរបាលបុ៉ស្តិ៍កំបូល បង្ក្រាបចាប់ឃាត់ខ្លួន កាលពីពេលកន្លងមក ដែលពួកគេសង្ងំជក់ ប្រើប្រាស់គ្រឿងញៀន ក្នុងបន្ទប់ជួល ភូមិតាកេរ្ត៍ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ  រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការសាកសួរពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមសើុបសួរសម្រេច ចេញដីកា ឃុំខ្លួនជាបណ្តោះអាសន្នជនជាប់ចោទប្រុសស្រីចំនួន៨នាក់ ពាក់ព័ន្ធទៅនឹងករណីសេពគ្រឿងញៀន នៅមណ្ឌកែប្រែឱកាសខ្ញុំ ខណ្ឌសែនសុខ ។

ក្រុមជាប់ចោទទាំង៨នាក់ ស្រី៣នាក់ ខាងលើក្រោយពីមានដីកាសម្រេចពីតុលាកា នៅរសៀលថ្ងៃទី១៧ នេះខណៈដែលកម្លាំងនគរបាលនាំខ្លួនទៅដាក់នៅមណ្ឌល ឃើញថា ទឹកចិត្ត អារម្មណ៍របស់ពួកគេសប្បាយរីករាយ អ្វីដែលបង្ហាញ ស្តែងចេញមកក្រៅ នូវភាពសាមគ្គី ភក្តីស្នេហ៍ បែជា ថើប ជញ្ជក់មាត់ ពុំមានការខ្មាស់អៀន ចំពោះមុខសមត្ថកិច្ច អ្នកសាពត៌មានឡើយ ។

តាមនគរបាលបានឲ្យដឹងថា ជនជាប់ចោទទាំង៨នាក់ ដែលតុលាកាចោទប្រកាន់ ទី១ ឈ្មោះ នី ណាវីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានទីលំនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ឃឿន លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ។ ទី៣ ឈ្មោះ នឿន ផានីត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូម៨កន្ទោកជើង សង្កាត់កន្ទោក ។ ទី៤ ឈ្មោះ ម៉ាច មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកិត្តបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ទី៥ ឈ្មោះ សួន សុផាណេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មនទីលំនីភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ។ ទី៦ ឈ្មោះ ឆែម សុធារ៉ា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិក្រសាំង ឃុំថ្មៀ ស្រុករំដួល ខេត្តស្វាយរៀង ។ ទី៧ ឈ្មោះ ណយ ស្រីនុត ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិខ្វិតធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ទី៨ ឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅភូមិអូដឹម សង្កសត់ចោមចៅ មានស្តុកកំណើតភូមិព្រៃធំ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

ដោយឡែកមានស្រ្តីម្នាក់ ឈ្មោះ ទេព មួយគា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោយពីសមត្ថកិច្ច ធ្វើតេស្ស ទឹកនោម ពុំមានសារធាតុញៀន ទើបតុលាកាសម្រេចដោះលែង ឲ្យវិលត្រឡប់ទៅផ្ទះវិញ ។

នគរបាលបន្តទៀតថា ក្រុមជាប់ចោទទាំង៨នាក់ ក្រោយពីមានដីកាសម្រេចពីចៅក្រមសើុបសួរ សាលាដំបូងជធានីភ្នំពេញ ឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលកែប្រែឱកាសខ្ញុំ ខណ្ឌសែនសុខនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ ៕

 

RELATED ARTICLES