ភ្នំពេញ៖ ពាក្យសំដីបង្ហាញពីក្តីស្រឡាញ់ក្រោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនរបស់បុរសប្រពន្ធ៣ បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងតែមួយ ក្រោយមានសមត្ថកិច្ចចុះមកត្រួតពិនិត្យដល់ កន្លែងកើត ។ ហេតុការណ៍ចងកធ្វើអត្តឃាតសម្លាប់ខ្លួន នៅចំណុចផ្ទះជួលលេខ៣០ ផ្លូវ៣៣៦ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង១១និង២៤នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។
បុរសដែលស្លាប់មានឈ្មោះ គឹម ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករៀបចំតុបតែងសំអាងការចំណាន ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ និង មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ខេត្តខេមរៈភូមិន្ទ ខេត្តកោះកុង ដែលជាផ្ទះប្រពន្ធដើមឈ្មោះ អាណែត ដែលមានលេខទូរស័ព្ទ 010 228 077 ។ ប្រពន្ធក្រោយនៅកន្លែងកើតហេតុមានឈ្មោះ គង់ សំអឿន ភេទស្រី អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ស្រុកពាធ៍រាំង ខេត្តព្រៃវែង មិនទាន់មានកូនទេ ហើយបានរួមរស់ជាមួយគ្នារយះពេល២ឆ្នាំ ហើយតែអត់មានកូនទេ។
យោងតាមលិខិតបណ្តាំបានសរសេថា៖ ខ្ញុំលាហើយប្រពន្ធជាទីស្រលាញ់! (អឿន) ខ្ញុំលាហើយ កូនៗទាំងពីរ របស់ប៉ា និង ប្រពន្ធដ៏ល្អ ខ្ញុំអត់មានជំរើសទេ ខ្ញុំលាហើយ លាអ្នករាល់គ្នា អោយខ្ញុំសុំទោស លេខទូរស័ព្ទអាណែតនៅកោះកុង 010 228 077 មិនបាច់ធ្វើបុណ្យអោយខ្ញុំទេយកសពខ្ញុំទៅបូជានៅវត្តណាក៏បានដែរ! ខ្ញុំលាហើយ! ។
យោងតាមសំដីប្រពន្ធជនរងគ្រោះបានអោយដឹងថា តាំងពីប្តីគាត់ត្រឡប់ពីរៀបតុបតែងការនៅ ឯខេត្តកោះកុង ប្តីរបស់គាត់មានទឹកមុខមិនសប្បាយចិត្តដូចមានរឿងអ្វីមួយ គាត់ជាប្រពន្ធបានសាកសួរប្តីគាត់ដែរតែប្តីរបស់គាត់មិនដែលប្រាប់អំពីបញ្ហាអ្វីឡើយ គ្រាន់តែនិយាយថា ទៅរៀបតុបតែងការមានការខាត ។ ដោយនៅថ្ងៃកើតហេតុប្តីរបស់គាត់បានទុកម៉ូតូនៅខាងក្រោមផ្ទះដោយបាត់ជនរងគ្រោះ ក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញចងកស្លាប់បាត់ទៅហើយនៅក្នុងបន្ទប់ទឹកឡៅតឿ ហើយគាត់ជាប្រពន្ធបានស្រែកហៅកូនក្មួយជួយទ្រលើដាក់ចុះមកខាងក្រោមនិងជួយសង្គ្រោះតែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្ត៏បឹង សាឡាងភ្លាមៗផងដែរ ។
យោងតាមអ្នកជិតខាងបានប្រាប់អោយដឹងថា ជនរងគ្រោះមានប្រពន្ធ៣ តែមិនបានបញ្ជាក់ថានៅទីណាខ្លះទេ ។ ហើយបានប្រាប់ថា ជនរងគ្រោះមិនសូវចេះមាត់កឡើយ ដឹងតែពីធ្វើការងារដើម្បីគ្រួសារ ហើយការងាររបស់ជនរងគ្រោះគឺមានច្រើនជារៀងរាល់ថ្ងៃផងដែរ ចំពោះជនរងគ្រោះមិនដែលមានផលទំនាស់ជាមួយអ្នកជិតខាងឡើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច និង សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយខ្សែអង្រឹងពិតប្រាកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី នៅផ្ទះជួលកើតហេតុខាងលើក្នុងសង្កាត់បឹងសាឡាង ៕