ភ្នំពេញ៖នារីអាជីវក ម្នាក់ទៅលក់ដូរនៅផ្សារបាត់មួយថ្ងៃទុកអោយកូនស្រីនឹងក្មួយស្រីនៅផ្ទះលុះនៅពេលល្ងេចត្រឡប់មកវិញចោលួចគាស់បន្ទប់យកលុយនឹងគ្រឿងអលង្គាអស់បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង៥.០០នាទីល្ងេចថ្ងៃទី១៧ខែគុម្ភះឆ្នាំ២០១៧ នៅក្នុងបុរីពីភពថ្មីភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះមានឈ្មោះហុង សារ៉ាយ ភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ក្រណាត់នៅផ្សារ កាណាស៊ីធីរស់នៅភូមិកើតហេតុខាងលើ បាននិយាយប្រាប់ថាមុនពេលកើតហេតុរូបគាត់បានទៅលក់ក្រណាត់នៅផ្សារកាណាស៊ីធីដោយអោយកូនស្រីនិងក្មួយស្រីនៅចាំផ្ទះ។ លុះដល់វេលាម៉ោង១២និង៣០ថ្ងៃត្រង់ ក្មួយស្រីរបស់គាត់ឈ្មោះសុខនីបានយកបាយទៅឲ្យគាត់នៅផ្សារហើយជាប់ជួយលក់នៅផ្សារ។រហូតដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលកូនស្រីរបស់គាត់បានចាក់សោផ្ទះទៅជួយលក់គាត់ទៀតដោយមិនមាននរណានៅផ្ទះទេ។
ប្រភពដដែលបន្តទៀតថារហូតដល់ម៉ោងកើតហេតុខាងលើទើបក្មួយស្រីរបស់គាត់បានត្រឡប់ទៅផ្ទះវិញឃើញទ្វារចំហពេលចូលទៅដល់ក្នុងផ្ទះឃើញរុះរើអ៊ីវ៉ាន់រាយប៉ាយពេញផ្ទះនាងបានទូរស័ព្ទមកប្រាប់រូបគាត់ថាលួចាស់ផ្ទះអស់ហើយ ។ ភ្លាមៗនោះគាត់បានត្រឡប់ផ្ទះទាំងប្រញាប់ប្រញាល់ចូលទៅមើលសម្ភារៈក្នុងផ្ទះត្រូវចោរលួចគាស់អស់ហើយ រុះរើយកទ្រព្យសម្បត្តិដែលជារបស់មានតំលៃ រួមមានប្រាក់ចំនួន២លាន៥០ម៉ឺនរៀល ប្រាក់២៥០០ដុល្លារនិងគ្រឿងអលង្កាដូចជាបន្តោងខ្សែកពេជ្រតម្លៃ ១៨០០$ខ្សែកប្លាកទីនតម្លៃ៤៨០$ ខ្សែជើងប្លាទីនមួយខ្សែស្មើ ៥០៨$ ក្រវិលប្លាទីន១គូរ១៥០ ចិញ្ជៀនមាសរូបបេះដូង១វង់៥ជី កងដៃប្លាទីនមួយឈុត៧០០$កងដៃត្បូងពណ៌ស១ខ្សែ៨០០ដុល្លារខ្សែដៃឈ្មោះរិទ្ធ ជាភាសាអង្គគ្លេសមួយខ្សែ១៤០០$ខ្សែកឈ្មោះចិន្តា ពៅជាភាសាអង្គគ្លេស៣៧០$ចិញ្ជៀនប្រុសត្បូងសប្លាទីន ២៤៥$ចិញ្ជៀន៣វង្ស១០០០$ និងគ្រឿងអលង្កាប្រុសស្រី២ឈុត១៥០$ ទាំងអស់សរុបជាដុល្លារចំនួន១២៧៧៨ដុល្លារ។
ក្រោយពេលកើតហេតុជនរងគ្រោះមានការសោកស្តាយជាពន់ពេកនិងបានបានទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅជួយអន្តរាគមន៍និងតាមស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ ថោងធីម