Tuesday, July 8, 2025
Homeព័ត៌មានជាតិឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ប្រើ​ប្រាស់​សារ​ធាតុ​ញៀន

ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ប្រើ​ប្រាស់​សារ​ធាតុ​ញៀន

ភ្នំពេញ : សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌនិងសហការជាមួយបុ៉ស្តិ៍ល្បាតក្នុងមូលដ្ឋានប្រទះឃើញបុរស និងស្រ្តីម្នាក់ដើរតាមផ្លូវលំ ហើយឃាត់សាកសួរនាំហើយដោយសង្ស័យយកទៅសាកសួរនាំ កាលវេលាម៉ោង៥និង៣០នាទីរសៀលថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ១៩៧ តាមផ្លូវលំក្រុម៨ ស្ថិតភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីបានប្រាប់ថា ដោយកម្លាំងល្បាតសហការជាកម្លាំងព្រហ្មទណ្ឌខណ្ឌល្បាតពួនស្ទាក់ក្នុងបង្ការបទល្មើសក្នុងមូលដ្ឋានហើយក៏មកដល់ចំណុចផ្លូវលំប្រទះឃើញបុរសនិងស្រ្តីម្នាក់ហើយដោយជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនសង្ស័យក៏ហៅឆែកឆេរត្រួតពិនិត្យហើយជនសង្ស័យទាំង២នាក់បានសារភាពខ្លួនទើបមកពីជក់ថ្នាំញៀនហើយរួចក៏ឃាត់យកទៅប៉ុស្តិ៍សួរនាំ ។
សមត្ថកិច្ចបន្តថាជនសង្ស័យទី១មានឈ្មោះ ជា ណាវី ភេទស្រី អាយុ៣៦ឆ្នាំមុខរបរបុគ្គលិក ខារា៉អូខេស្នាក់នៅផ្ទះជួលលេខ១៩៧ ផ្លូវលំ ក្រុម៨ ស្ថិតនៅភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញមានស្រុកកំណើតស្រុកស្វាយជ្រំ ខេត្តស្វាយរៀង(ប្រើប្រាស់ គ្រឿងញៀន)ជនសង្ស័យទី២មានឈ្មោះ ឃឹម យ៉ាម៉ង់ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរនៅផ្ទះស្នាក់ នៅជាមួយបងស្រីជីដូនមួយមានស្រុកកំណើតនៅផ្ទះលេខ៥៨ តាមផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ(ប្រើប្រាស់ថ្នាំញៀនជិតកន្លះឆ្នាំ)បន្ទាប់សាកសួរនាំរួចក៏ចុះទៅឆែកឆេរផ្ទះស្រ្តីជនសង្ស័យក៏រកឃើញឧបករណ៍ជក់១កំប្លេនិងដេកកេះចំនួន២និងក្រដាស់ពណ៍ទឹកប្រាក់១ដុំសំរាប់ជក់ថ្នាំញៀនហើយក្រោយពីឆែកឆេររួចក៏ធ្វើការដកហូតវត្ថុតាងឧបករណ៍ជក់១ប្លេនិងទូរស័ព្ទម៉ាកសាំងសុងសេរីចាស់២គ្រឿងនិងមានមេភូមិនិងបុ៉ស្តិ៍សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបានចូលរួមហើយក្រៅពីវត្ថុតាងមិនមានធ្វើការដកហូតអ្វីទេហើយផ្ទះជួលនិងប្រគល់អោយមេភូមិហៅម្ចាស់ផ្ទះធ្វើកិច្ចសន្យានិងប្រគល់ផ្ទះអោយម្ចាស់គេវិញនិងកសាងសំណុំរឿពីបទប្រើប្រាស់សារធាតុញៀនខុសច្បាប់ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕ គួន ចំរើន

RELATED ARTICLES