ភ្នំពេញ ៖ តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះ លោកទេព រិន្ទដារ៉ូ និងតារាស្រីសម្បុរ ស្រអែមស្រស់ដួង ម៉ានិច្ច បានធ្វើឱ្យមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលវីដេអូ ឃ្លីបនៃឈុតឆាកស្នេហាក្តៅសាច់នៅក្នុងទឹក របស់អ្នកទាំងពីរបានបែកធ្លាយ។
ឈុតឆាកស្នេហាក្តៅសាច់ រវាងលោក ទេព រិន្ទដារ៉ូ និងតារាស្រីដួង ម៉ានិច្ច ដែលមាន រយៈពេលប្រមាណ០៦វិនាទី បានបង្ហាញឱ្យ ឃើញពីសកម្មភាពលោកទេព រិន្ទដារ៉ូ លែងខ្លួន ទទេ ដោយគ្រាន់តែស្លៀកក្រណាត់ស្នាប់ភ្លៅ ពណ៌ក្រហមមួយផ្ទាំង បានឱបថើបយ៉ាងរោល រាលជាមួយកញ្ញាដួង ម៉ានិច្ច ដែលស្ថិតក្នុង សភាពចោមពុងសារ៉ុងពណ៌ខ្មៅ នៅក្នុងទឹក ដែលធ្វើឱ្យអ្នកបានឃើញមានអារម្មណ៍ក្តៅ សាច់តាមតួអង្គប្រុសស្រីទាំង២ដែរ។
យ៉ាងណាក្តី ឆ្លើយតបទៅនឹងការបែកធ្លាយ ឈុតឆាកមួយនេះ កញ្ញាដួង ម៉ានិច្ច អះអាង ថា គឺជាសកម្មភាពថតរឿងរួមគ្នារវាង នាងនិង លោកទេព រិន្ទដារ៉ូ នៅក្នុងសាច់រឿង “ពស់ កេងកង” របស់ស្ថានីយទូរទស្សន៍ភីអិនអិនហើយ ឈុតឆាកខាងលើ ពួកនាងបានថតសម្តែង កាល ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច រមណីយដ្ឋានទឹកឈូ ក្នុងទឹកដីខេត្តកំពត។
កញ្ញាដួង ម៉ានិច្ច បានបញ្ជាក់ថា ឈុត នេះ គឺជាឈុតបញ្ចប់នៃសាច់រឿង ដែលតួប្រុស (លោកទេព រិន្ទដារ៉ូ) សមើស្រមៃថាបានរួមរ័ក ជាមួយនាង ហើយប្លង់មួយនេះ ខាងបច្ចេកទេសនឹងកាត់បញ្ចូលតែបន្តិចបន្តួចប៉ុណ្ណោះ ដើម្បី ឱ្យស៊ីទៅនឹងឈុតស្រមើស្រមៃ។
ការសម្តែងឈុតខាងលើនេះ ត្រូវបាន កញ្ញាដួង ម៉ានិច្ច អះអាងថា ជួបនឹងការលំបាក បន្តិច ព្រោះតែត្រូវតួប្រុសឱបថើប តែគ្រាន់តែ បន្ថើរៗលើសាច់ប៉ុណ្ណោះ មិនស៊ីជម្រៅនោះទេ ហើយអ្វីដែលលំបាកខ្លាំង គឺអាកាសធាតុត្រជាក់ ខ្លាំង បូកផ្សំដោយមានស្លែរអិលទៀតផង តែ យ៉ាងណា នាងនិងលោកទេព រិន្ទដារ៉ូ នៅតែ ប្រឹងប្រែងសម្តែងរហូតទទួលជោគជ័យ។
ជុំវិញការថតឈុតឆាកស្នេហាខាងលើនេះ លោកទេព រិន្ទដារ៉ូ បានបង្ហោះសារ និងរូបភាព នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាល ពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “អរុណ សួស្តីប្រិយមិត្តទាំងអស់គ្នា ជាមួយផលិតកម្ម ភូមិពេជ្រ នៃរឿង “ពស់កេងកង” ពួកយើង បានមកផ្តិតយកទេសភាពដ៏ល្អប្រណីតនៅខេត្ត កំពត បន្ថែមទៀត ដើម្បីឱ្យខ្សែរឿងនេះ កាន់ តែស្រស់បំព្រង សង្ឃឹមថា នឹងផ្តល់រសជាតិ កាន់តែពិសេសដល់ទស្សនិកជនថែមទៀតដែល នឹងត្រូវចាក់ផ្សាយក្នុងកញ្ចក់ទូរទស្សន៍ភីអិនអិន ឆាប់ៗនេះ។ សូមអរគុណ ចំពោះការគាំទ្ររបស់ លោកអ្នកជារៀងរហូតមក…៕
ដារិទ្ធ