ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស ១គ្រឿង ឈ្មោះ NOOR DAM សញ្ជាតិ NETHERLAND បានចូល ចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារកំពង់ផែស្វ័យតក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាខាងលើ បាននាំភ្ញៀវទេសចរ ចំនួន១៨៦៥នាក់ ក្នុងនោះមានស្រី ៩៨៧នាក់ មាន៤៣សញ្ជាតិ មាននាវិកចំនួន ៧៧៦នាក់ ក្នុងនោះស្រី មានចំនួន១៣៦នាក់ មាន៣៨សញ្ជាតិ។
ប្រភពខាងលើ បានឱ្យដឹងបន្ថែមទៀតថា ចំពោះលក្ខណៈបច្ចេកទេសនាវា មានប្រវែងបណ្តោយ ២៨៥,៤៣ម៉ែត្រ និងទទឹង ៣២,២៥ម៉ែត្រ មានជម្រៅទឹក៨ម៉ែត្រ។
នាវា NOOR DAM បានធ្វើដំណើរមកពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា និងបន្តដំណើរទៅប្រទេសថៃ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងនាវានេះ ភ្ញៀវដែលមានច្រើនជាងគេ គឺសញ្ជាតិអាមេរិក ចំនួន៦៧៧នាក់ ហើយភ្ញៀវទេសចរចេញវិញតាមយន្តហោះ ចំនួន២នាក់ មាន២សញ្ជាតិ និងភ្ញៀវទេសចរមកពីសៀមរាប ចេញវិញតាមនាវា ចំនួន ១៦នាក់ ស្រី ១៥នាក់ មាន២សញ្ជាតិ៕