ភ្នំពេញ ៖ អង្គការតម្លាភាពកម្ពុជា ដែល ធ្វើការទៅលើវិស័យសុចរិតភាព គណនេយ្យភាព និងតម្លាភាពនៅក្នុងសង្គម បានទទួលស្គាល់ថា ការិយាយល័យច្រកចេញចូលតែមួយ ដែលត្រូវ បានបង្កើតនៅតាមបណ្តាខណ្ឌនានាក្នុងរាជធានី ភ្នំពេញ និងស្រុកនៃខេត្តមួយចំនួន ហើយថ្មីៗនេះ ក្រសួងមហាផ្ទៃ បានសម្រេចកំណត់យកស្រុក គោលដៅចំនួន៦ ក្នុងខេត្ត៥ទៀត សម្រាប់បើក ការិយាល័យច្រកចេញចូលតែមួយ និងការិយា- ល័យប្រជាពលរដ្ឋនោះ ជួយកាត់បន្ថយអំពើពុក- រលួយបានច្រើន។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រហ្វេស- ប៊ុករបស់លោក កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ថា “ច្រកចេញចូលតែ១ មិនសូវព្រួយ ដូចច្រកចេញចូលច្រើន” រាជរដ្ឋាភិបាលបាន បង្កើតយន្តការផ្តល់សេវាកម្មរដ្ឋបាល និងសេវា សាធារណៈមួយចំនួន តាមរយៈការិយាល័យ ច្រកចេញចូលតែ១ ដែលមាននៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ ជាទីប្រជុំជន។ ប្រជាពលរដ្ឋអាច ទៅទទួលយកសេវាកម្មរដ្ឋបាល និងសេវាកម្ម សាធារណៈនៅការិយាល័យច្រកចេញចូលតែ១ បានឆាប់រហ័ស តាមពេលកំណត់ និងមិនចាំបាច់ បង់លុយក្រៅផ្លូវការ ឬលុយទឹកតែនោះទេ។ មន្ត្រីធ្វើការនៅការិយាល័យនេះ ភាគច្រើនមាន ក្រមសីលធម៌ និងវិជ្ជាជីវៈជាអ្នកបម្រើពលរដ្ឋ។ រាល់ការបង់ប្រាក់ថ្លៃសេវាកម្ម គឺមានការចេញ វិក្កយបត្រ និងការកត់ត្រាក្នុងគណនីចំណូល ត្រឹមត្រូវ និងមានគណនេយ្យភាព។ ក្នុងករណី ប្រជាពលរដ្ឋ មិនពេញចិត្តចំណុច ឬនីតិវិធីណា ១ ពលរដ្ឋអាចប្តឹងឬរាយការណ៍ទៅការិយា- ល័យប្រជាពលរដ្ឋដែលមានមុខងារទទួលនូវ ពាក្យបណ្តឹងសំណូមពរ ឬព័ត៌មានត្រឡប់ពី ពលរដ្ឋ ឬអតិថិជន ដែលមកទទួលសេវាកម្ម។
តាមរយៈការស្រាវជ្រាវរបស់អង្គការតម្លាភាពកម្ពុជា នាពេលកន្លងមក យន្តការនៃការិយាល័យច្រកចេញចូលតែ១នេះ បានចូលរួមបង្កើន ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការផ្តល់សេវាកម្មរដ្ឋបាលសាធារណៈ និងបានកាត់បន្ថយអំពើ ពុករលួយ និងលើកស្ទួយតម្លាភាពមួយកម្រិត ឬអាចនិយាយបានថា ច្រកចេញចូលតែ១មិនសូវ ព្រួយដូចច្រកចេញចូលច្រើន។ យើងខ្ញុំសូម សាទរចំពោះគំនិតយន្តការនេះ ហើយស្នើរាជរដ្ឋាភិបាល បន្ថែមការិយាល័យច្រកចេញចូល តែ១ និងបង្កើនចំនួនសេវាកម្ម ដែលផ្តល់ជូន ពលរដ្ឋ តាមរយៈការិយាល័យនេះ ឱ្យបានច្រើន ថែមទៀត”។
គួរបញ្ជាក់ថា ការិយាល័យច្រកចេញចូល តែមួយ ត្រូវបានបង្កើតឡើងនៅរដ្ឋបាលថ្នាក់ ក្រោមជាតិ តាមស្រុក-ខណ្ឌនានា ក្នុងរាជធានី- ខេត្តមួយចំនួន ដើម្បីបម្រើសេវារដ្ឋបាលសា- ធារណៈជូនប្រជាពលរដ្ឋ ហើយថ្មីៗនេះ ក្រសួង មហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតការិយា- ល័យច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ ចំនួន៥ខេត្តបន្ថែមទៀត។
យោងតាមសេចក្តីសម្រេចរបស់ក្រសួង មហាផ្ទៃ លេខ៤០០ សសរ ស្តីពីកាកំណត់ស្រុក គោលដៅសម្រាប់បង្កើតការិយាល័យច្រកចេញ ចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ ចុះ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលចុះហត្ថ- លេខាដោយសម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់យកស្រុក គោលដៅចំនួន៦ ក្នុងខេត្ត៥ សម្រាប់បង្កើត ការិយាយច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០១៧ រួមមាន ៖
១-ស្រុកសង្កែ ខេត្តបាត់ដំបង
២-ស្រុកថ្មគោល ខេត្តបាត់ដំបង
៣-ស្រុកស្អាង ខេត្តកណ្តាល
៤-ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
៥-ស្រុកជើងព្រៃ ខេត្តកំពង់ចាម
៦-ស្រុកត្រាំកក់ ខេត្តតាកែវ។
មុនមានសេចក្តីសម្រេចនេះ ក្រុមការងារ នាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយក- ដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចុះសិក្សាដំណើរ ការផ្តល់សេវានៅតាមការិយាល័យ ច្រកចេញ ចូលតែមួយ នៃក្រុង ស្រុក ខណ្ឌ គោលដៅមួយ ចំនួន ដែលរួមមានខណ្ឌពោធិ៍សែនជ័យ ខណ្ឌ សែនសុខ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃ ខេត្តកណ្តាល ក្រុងបាត់ដំបង និងស្រុកបវេល នៃខេត្តបាត់ដំបង ក្នុងគោលបំណង ដើម្បីរៀបចំ ជាជម្រើសនានានៃការផ្តល់សេវារដ្ឋបាលរបស់ ការិយាល័យច្រកចេញចូលតែមួយ តាមប្រព័ន្ធ នឿលិនេ។
លោកជា សេរីវឌ្ឍ ទីប្រឹក្សាថ្នាក់ជាតិលើ ការអភិវឌ្ឍប្រព័ន្ធ Online ដែលបាននិងកំពុង ជួយគាំទ្រដល់នាយកដ្ឋានមុខងារនិងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្នុងការបង្កើតប្រព័ន្ធ ផ្តល់សេវា Online សម្រាប់ការិយាល័យច្រកចេញចូលតែមួយ បានបញ្ជាក់ថា លោកត្រូវធ្វើ ការសិក្សាអំពីស្ថានភាពបច្ចុប្បន្នរបស់រដ្ឋបាល ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា លើការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យាដែលអាចទទួលយក នូវការផ្តល់និងទទួលសេវាតាមប្រព័ន្ធទំនើប (Modernization) ដូចប្រទេសជឿនលឿន ផ្សេងៗទៀតដែរ ដោយត្រូវសិក្សាលើគម្រោងនេះ ក្នុងរយៈពេល៣ខែ មុននឹងដាក់ចេញនូវជម្រើស នានាដែលសមស្របសម្រាប់ក្រសួងមហាផ្ទៃ ក្នុងការបង្កើតប្រព័ន្ធទំនើប (ប្រព័ន្ធផ្តល់សេវា Online) ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យ កាន់តែរហ័ស កាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយការធ្វើដំណើរមកទទួលសេវា របស់ ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កន្លង មក តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតនិង ដាក់ឱ្យដំណើរការនូវការិយាល័យច្រកចេញចូល តែមួយ និងការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្តល់ សេវាជូនប្រជាពលរដ្ឋ បាន៤០ក្រុង ស្រុក ខណ្ឌ គោលដៅរួចហើយ។ ដោយឡែក សម្រាប់ឆ្នាំ ២០១៦-២០១៧ នេះ ក្រសួងបាននិងកំពុងពង្រីក តាមស្រុកគោលដៅចំនួន១០បន្ថែមទៀត។ លើសពីនេះទៀត ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការបង្កើតយន្តការ ច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវា រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីប្រមូលផ្តុំការផ្តល់ សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ លើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បង្កលក្ខណៈងាយស្រួល និង ឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ក៏បាននិងកំពុងពិនិត្យ មើលជម្រើសនានា ដើម្បីធ្វើការផ្តល់សេវាមួយ ចំនួនតាមប្រព័ន្ធទំនើប (ផ្តល់សេវាប្រព័ន្ធ Online) នៅតាមការិយាល័យច្រកចេញចូលតែ មួយ ដើម្បីជំរុញការផ្តល់សេវារដ្ឋបាលឱ្យកាន់- តែប្រសើរនិងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
យោងតាមក្រសួងមហាផ្ទៃ គម្រោងការិយាល័យច្រកចេញចូលតែមួយនេះ ត្រូវបានគាំទ្របន្តដោយគម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ដើម្បីបន្ត ពង្រីកការិយាល័យទាំងពីរនេះនៅក្នុងក្រុងចំនួន ២៤ ស្រុកចំនួន០២ និងខណ្ឌចំនួន០៨ នៃរាជ- ធានីភ្នំពេញ រួមទាំងបង្កើតសាកល្បងនូវមជ្ឈមណ្ឌលព័ត៌មានប្រជាពលរដ្ឋចំនួន៥កន្លែង នៅ ក្រុងចំនួន៤ និងខណ្ឌចំនួន១ គឺក្រុងសិរីសោភ័ណ ក្រុងព្រៃវែង ក្រុងកំពង់ចាម ក្រុងស្វាយរៀង និងខណ្ឌសែនសុខ។
ក្នុងក្របខ័ណ្ឌជាគម្រោង គណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍនតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ជាអ្នក គ្រប់គ្រងគម្រោងរួម និងអគ្គនាយកដ្ឋានរដ្ឋបាល មូលដ្ឋាន នៃក្រសួងមហាផ្ទៃ ជាអ្នកគ្រប់គ្រង គម្រោងដោយផ្ទាល់។ ជាមួយគ្នានេះដែរ គ.ជ.- អ.ប ក៏បានបង្កើតក្រុមពិគ្រោះយោបល់បច្ចេកទេសអន្តរក្រសួង តាមរយៈសេចក្តីសម្រេច លេខ ០៣៨ សសរ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០០៨ ដែលមានសមាសភាពជាតំណាងថ្នាក់ដឹកនាំមក ពីក្រសួងស្ថាប័នដែលបានធ្វើប្រតិភូកម្មមុខងារ មករដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ ដើម្បីផ្តល់យោបល់ ផ្នែកគោលនយោបាយ ដល់ការអនុវត្តគម្រោង និងក្រុមគាំទ្រក្រុង ស្រុក ខណ្ឌ តាមរយៈសេចក្តី សម្រេចលេខ០០៨ សសរ ចុះថ្ងៃទី២២ ខែ មករា ឆ្នាំ២០០៨ ដែលមានសមាសភាពមក ពីមន្ត្រីនៃនាយកដ្ឋានពាក់ព័ន្ធនានា ចំណុះក្រសួង មហាផ្ទៃ ដើម្បីគ្រប់គ្រងនិងគាំទ្រការអនុវត្ត គម្រោងជាប្រចាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕ កុលបុត្រ