Saturday, October 19, 2024
Homeតារាខ្មែរបញ្ញាសិទ្ធ ត្រៀមទៅសម្ដែងភាពយន្តជាមួយតារាថៃ ៥ឆ្នាំ

បញ្ញាសិទ្ធ ត្រៀមទៅសម្ដែងភាពយន្តជាមួយតារាថៃ ៥ឆ្នាំ

តារាសម្ដែងនិងជាតារាចម្រៀង លោកបញ្ញាសិទ្ធ ទើបត្រឡប់មកពីសម្ដែងនៅប្រទេសអូស្ដ្រាលី មិនទាន់បាន២សាប្ដាហ៍ផង បានបង្ហើបឲ្យដឹងថា លោកកំពុងត្រៀមចេញទៅសម្ដែងភាពយន្តនៅប្រទេសថៃ រយៈពេល៥ឆ្នាំ ជាមួយតារាថៃ នៅទីនោះ។

តារាចម្រៀងក្នុងក្រុម BS Boy Band លោកបញ្ញាសិទ្ធ បានថ្លែងឲ្យដឹងថា លោកត្រូវបានស្ថានីយទូរទស្សន៍ PNN សហការជាមួយស្ថានីយទូរទស្សន៍ថៃ ធានារូបលោកអោយចេញទៅសម្ដែងនៅប្រទេសថៃ ចំនួន៥ឆ្នាំ ដែលនឹងត្រូវចេញទៅនៅដើមខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ លោកថ្លែងបន្តថា ជាមោទនភាពមួយដែលលោកតំណាងឲ្យតារាកម្ពុជា មានឱកាសបានទៅបង្ហាញសមត្ថភាពជាមួយតារាថៃ ហើយលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដោយមិនឲ្យបងប្អូនទស្សនិកជនខកបំណងទេ ខណៈដែលលោកក៏រំពឹងថា និងទទួលបានជោគជ័យផងដែរ។

BS Boy Band

បញ្ញាសិទ្ធ បន្ថែមថា ”ខ្ញុំអត់ដឹងថា ខាង PNN និងស្ថានីយទូរទស្សន៍ថៃ ពេញចិត្តលើសមត្ថភាពរបស់ខ្ញុំ ត្រង់ចំណុចណាទេ តែខ្ញុំពិតជាសប្បាយចិត្តដែលក្រុមការងារបានផ្ដល់ឱកាសឲ្យខ្ ញុំបានបង្ហាញសមត្ថភាពជាមួយតារាថៃ”។

បញ្ញាសិទ្ធ ទើបបង្កើតក្រុមរាំ BS Boy Band ដែលមានសមាជិកប្រុសស្អាត៣នាក់ ហើយមានទាំងផលិតបទចម្រៀង Original Songs ផង។ ប៉ុន្តែខណៈដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ស្រាប់តែលោកមានឱកាសចេញទៅសម្ដែងនៅប្រទេសថៃ ចោលក្រុមចម្រៀង។

យ៉ាងណា បញ្ញាសិទ្ធ បញ្ជាក់ថា ក្រុមចម្រៀងរបស់លោកមិនចោលទេ គឺរាល់ពេលលោកមកស្រុកខ្មែរ លោកនឹងបង្ហាញជូនទស្សនិកជន ហើយបទចម្រៀងនៅតែបន្តចេញជាហូរហែ ហើយលោកនឹងព្យាយាមរិះរកនូវអ្វីដែលថ្មីប្លែកជូនទស្សនិកជនបន្តទៀត។ ជាពិសេសឱកាសទៅសម្ដែងភាពយន្តជាមួយតារាថៃ លោកនឹងនាំភាពជោគជ័យត្រឡប់មកវិញ៕

RELATED ARTICLES