Tuesday, July 8, 2025
Homeព័ត៌មានជាតិចុង​ភៅ​ដេក​ក្នុង​អង្រឹង​ ស្លាប់​រឹង​ស្តូក​

ចុង​ភៅ​ដេក​ក្នុង​អង្រឹង​ ស្លាប់​រឹង​ស្តូក​

ខេត្តកំពង់ចាម ៖ បុរសជាចុងភៅម្នាក់ បានទៅធ្វើចុងភៅឱ្យគេនៅក្នុងកម្មវិធីឡើង គេហដ្ឋានថ្មី លុះចប់កម្មវិធី នឿយហត់អស់ កម្លាំង ក៏ចងអង្រឹងដេក១យប់ ស្រាប់តែព្រឹក ឡើងមិនឃើញក្រោក អ្នករួមការងារក៏ដើរទៅ ដាស់ ទើបដឹងថា ដាច់ខ្យល់ស្លាប់រឹងស្តូកនៅក្នុង អង្រឹងបាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ ទួលពោន ឃុំមៀន ស្រុកព្រៃឈរ។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងអង្រឹង មានឈ្មោះស៊ឹម លុយ អាយុ៤៥ឆ្នាំ មុខរបរ ចុងភៅ មានលំនៅក្នុងភូមិបន្ទាយរឹង ឃុំជ្រៃ- វៀន ស្រុកព្រៃឈរ។

តាមសម្តីបុរសឈ្មោះស៊ឹម លី មុខរបរ ចុងភៅ និងត្រូវជាប្អូនប្រុសបង្កើតរបស់ជន- រងគ្រោះ បានរៀបរាប់ប្រាប់ថា គាត់ និងបង ប្រុស (ជនរងគ្រោះ) គឺជាចុងភៅ និងតែងដើរ ទទួលធ្វើម្ហូបការឱ្យគេជាមួយគ្នា។ នៅមុនពេល កើតហេតុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគាត់ទាំង២នាក់បងប្អូន បានទទួលធ្វើម្ហូប ឱ្យគេ នៅក្នុងពិធីឡើងគេហដ្ឋានថ្មី របស់ស្ត្រី ម្នាក់ ឈ្មោះស្រីម៉ី នៅចំណុចភូមិកើតហេតុ ខាងលើ។

ប្រភពដដែលបន្តថា រហូតដល់វេលារំលង អធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ពួកគាត់ ជាចុងភៅ បាននាំគ្នាចូលដេកនៅក្នុងរោងខ្លះ ចំណែកខ្លះទៀតចងអង្រឹងដេកនៅក្បែររោង។ ដោយឡែក បងប្រុសរបស់គាត់ (ជនរងគ្រោះ) បានចងអង្រឹង នៅក្បែរនោះដែរ។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ វេលាម៉ោង៥ទៀបភ្លឺ ក្រុមចុងភៅបាននាំគ្នា ក្រោកពីដំណេក ដើម្បីរៀបចំឥវ៉ាន់ រើរោងដាក់ រថយន្ត ដើម្បីត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមិនឃើញ ជនរងគ្រោះភ្ញាក់ពីដំណេកសោះ ទើបអ្នករួម ការងារម្នាក់ បានដើរទៅដាស់ជនរងគ្រោះដែល កំពុងដេកនៅក្នុងអង្រឹង តែមិនឮសូរសំឡេង ឆ្លើយ ក៏យកដៃទៅអង្រួន ស្រាប់តែប្រទះឃើញ ជនរងគ្រោះស្លាប់ក្នុងអង្រឹងរឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន- រងគ្រោះបានស្លាប់ដោយសារតែសម្ពាធឈាម ឡើងខ្ពស់ ទើបបណ្តាលឱ្យគាំងបេះដូងស្លាប់ ហើយជនរងគ្រោះអាចស្លាប់នៅចន្លោះម៉ោង ប្រមាណ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី”៕

សុភ័ណ្ឌ

RELATED ARTICLES