Wednesday, December 4, 2024
Homeទេសចរណ៍កម្ពុជា លក់សំបុត្រទស្សនាអង្គរ ១១ខែ បាន៤២លានដុល្លារ

កម្ពុជា លក់សំបុត្រទស្សនាអង្គរ ១១ខែ បាន៤២លានដុល្លារ

ភ្នំពេញ ៖ រយៈពេល ១១ខែ ឆ្នាំ២០២៤នេះ កម្ពុជា រកចំណូលបានជិត ៤២លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរ ចូលទស្សនារមណីយដ្ឋានអង្គរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ថា នៅរយៈ ពេល ១១ខែ ឆ្នាំនេះ ភ្ញៀវទេសចរ ចំនួន ៨៩៨ ៣៣៩នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ កើន២៨,៣៣ ភាគ រយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៣។

ដោយឡែកចំណូលបានមកពីការលក់ប័ណ្ណនៅប្រាសាទកោះកេរ សម្រាប់១១ខែ ឆ្នាំ២០២៤ មានចំនួន១៨ ៥៨១ នាក់ ស្មើនឹង ២៧៨ ៧១៥ដុល្លារ។

គួរបញ្ជាក់ថា បច្ចុប្បន្នសម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ រយៈពេល៣ថ្ងៃ តម្លៃ ៦២ដុល្លារ មានសុពលភាព១០ថ្ងៃ និង៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ មានសុពលភាព ៣០ថ្ងៃ៕

RELATED ARTICLES