ភ្នំពេញៈកម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវ បង្ក្រាប់ទៀតហើយនៅភូមិឡកំបោល្បែងសុីសងជល់មាន់ខុសច្បាប់ឃាត់ខ្លួនបានអ្នកលេងចំនួន៦នាក់ដកហូតបានមាន់ចំនួន៥ក្បាលសម្ភារះជល់មាន់មួយចំនួនទៀត។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១នឹង១៥នាទីព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវបេតុងនៅចំណុចដីវាលមួយកន្លែងស្ថិតនៅក្នុងក្រុម៧ភូមិឡកំបោសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។
ជនសង្ស័យទី១ឈ្មោះអ៊ុក កុសល ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរគ្នានស្នាក់នៅក្នុងបន្ទាយ ឡុងឈិនសង្កាត់ ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ។២/ឈ្មោះហង្ស រស្មី ភេទប្រុសអាយុ២៦ឆ្នាំ មិនមាន មុខរបរសន្តិសុខស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។៣/ឈ្មោះតូច គង់ ភេទប្រុសអាយុ៣៥ឆ្នាំមុខរបរប៉ះកង់ម៉ូតូស្នាក់នៅភូមិសំរោង ព្រែកព្នៅ។
៤/ឈ្មោះប៊ុយ វុាំងចាម ជាជនជាតិវៀតណាម ភេទប្រុសអាយុ២៥ឆ្នាំមុខរបរជាងឈើស្នាក់ នៅផ្ទះគ្មានលេខភូមិ៤សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ។
តាមប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុដោយមានបញ្ជាផ្ទាល់ពីលោក អធិការ ទៀ ចាន់សា បានអោយធ្វើការស្រាវជ្រាវបង្ក្រាប់ទីតាំងល្បែងសុីសងជល់មាន់លុះ ពេលមកដល់ម៉ោងកើតហេតុក៏កម្លាំងអធិដ្ឋានខណ្ឌឬស្សីបាននាំគ្នាឆ្មក់ចូលទៅបង្ក្រាប់ដល់ទីតាំងជល់មាន់ខាងលើដែលជាទីតាំងចល័តធ្វើអោយជនសង្ស័យទាំងនោះគ្រាន់តែសមត្ថកិច្ចភ្លាមនាំគ្នារត់ប្រផាបប្រផីញនឹងសមត្ថកិច្ចឃាត់ខ្លួនបានអ្នកលេងល្បែងជល់មាន់ចំនួន៥នាក់ក្នុងនោះដែលជនសង្ស័យម្នាក់មិនត្រូវបានជាប់ពាក់ព័ន្ធសមត្ថកិច្ចក៏បានដោះលែងអោយត្រឡប់ទៅវិញសរុបទាំងអស់គឺឃាត់បានតែ៤នាក់តែប៉ុណ្ណោះដកហូតបានមាន់ចំនួន៥ក្បាលក្នុងនោះមួយក្បាលបានស្លាប់ខ្នាយជល់ចំនួន១ចញ្ចីងថ្លឹងមាន់១ កន្ទ្រកដាក់មាន់៥ម៉ូតូចំនួន១៣គ្រឿងនឹងសម្ភារះជល់មាន់មួយចំនួនទៀត។ក្រោយពេល ដែលសមត្ថកិច្ចសួរនាំពួកគេទាំង៤នាក់បានឆ្លើយសារភាពថាពួកគេគ្រាន់តែជាអ្នកមកលេងតែប៉ុណ្ណោះមិនមេនម្ចាស់ទីតាំងនោះឡើយហើយមិនមេនលេងជារៀងរាល់ថ្ងៃនោះទេយូរៗលេងម្តង។
ក្រោយពេលកើតហេតុជនសង្ស័យទាំងពួកនាក់ខាងលើត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូន់ទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ ឥន សាន់សុីដេត