ខេត្តកំពង់ចាម ៖ ក្មេងប្រុសម្នាក់ បានដើរលេងតែម្នាក់ឯង ខណៈដែលឪពុកម្តាយរវល់ ការងារផ្ទះភ្លេចខ្លួន លុះដើរទៅលេងក្បែរមាត់ ស្រះ ស្រាប់តែរអិលជើងធ្លាក់ចូលទឹក បណ្តាល ឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិត ក្នុងភូមិចម្ការឪឡឹក ឃុំព្រែកក្របៅ ស្រុកកងមាស។
ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ នោះ មានឈ្មោះយ៉ុង សីហា ទើបនឹងមាន អាយុ២ខួបប៉ុណ្ណោះ សព្វថ្ងៃស្នាក់នៅក្នុងបន្ទុក ឪពុកម្តាយ មានឪពុកឈ្មោះយ៉ុង ថាត អាយុ ២៧ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះថាត់ នីហ្សា អាយុ២០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។
តាមប្រភពពីឪពុកម្តាយក្មេងប្រុសរង– គ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុដោយសារតែពួកខ្លួនជាឪពុកម្តាយ រវល់ការងារផ្ទះពេក ទើបបណ្តោយឱ្យកូនដើរ លេងនៅក្បែរៗផ្ទះតែម្នាក់ឯង លុះមួយសន្ទុះ ក្រោយមក កូនប្រុសក៏បានដើរទៅលេងនៅ ក្បែរមាត់ស្រះទឹកកើតហេតុខាងលើ បន្ទាប់មក ក៏រអិលជើងធ្លាក់ចូលទឹក បណ្តាលឱ្យលង់ទឹក ស្លាប់តែម្តង។
ប្រភពដដែលបន្តថា បន្ទាប់ពីរួចរាល់ការ– ងារក្នុងផ្ទះ ពួកខ្លួនក៏ស្រាប់តែនឹកឃើញកូនប្រុស ទើបនាំគ្នាដើររកជុំវិញផ្ទះ តែមិនឃើញសោះ មិនដឹងជាកូនប្រុសដើរទៅដល់ណា។ លុះសង្ស័យ ថា កូនប្រុសដើរធ្លាក់ទឹកស្រះ ក៏នាំគ្នាចុះរាវរក នៅក្នុងទឹកក្បែរផ្ទះ ស្រាប់តែប្រទះឃើញសព កូនប្រុសនៅក្នុងទឹក ទើបប្រញាប់ស្រង់មកដាក់ នៅលើគោក ដើម្បីជួយសង្គ្រោះ តែអកុសល កូនប្រុសបានលង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ឪពុកម្តាយក្មេងប្រុស– រងគ្រោះបានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថ– កិច្ចចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព បន្ទាប់មក សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងប្រុស រងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដ មែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេង នោះទេ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ សុភ័ណ្ឌ