ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ រត់ទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ ទាំងអស់សំណើចផង ទាំងក្តីហួសចិត្តផង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីមានជនដង្ស័យ មិននឹកស្មានដល់ដាច់ចិត្តលួចយកមូ៉តូកញ្ចាស់របស់គាត់ ទៅបាត់ស្រមោល ខណៈដែលកំពុងអង្គុយលេងហ្វេសបុ៊នភ្លេចខ្លួន កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២០នេះ នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ភិន ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ-សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតផ្ទះលេខ៩២ ភូមិ៤ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ចំណែកមូ៉តូដែលជនសង្ស័យ អត់ខ្លានលួចយកទៅបាត់ម៉ាក ហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ កញ្ចាស់ ពាក់ស្លាកលេខ ព្រៃវែង 1A-5621 ជាមូ៉តូប្រើសម្រាប់ អូស រឺម៉ក ដឹក សាច់ បន្លែ លក់ដូររាល់ថ្ងៃ ។
តាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹង ទាំងអស់សំណើចនិងហួសចិត្តថា មូ៉តូរបស់គាត់ កញ្ចាស់ទេ សម្រាប់ប្រើ អូសរុឺម៉ក ដឹកបន្លែ ហើយដាក់តែក្រៅផ្ទះទេ អស់រយៈពេល៥ឆ្នាំមកហើយ ដោយសំអាងថា គាត់ដេក ស្នាក់នៅ ក្រៅ ខាងចំហៀងផ្ទះដែរ ។ ជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃគាត់មិនបានចាប់អារម្មណ៍ ថាចោរលួចមូ៉តូ ក្នុងសភាពបែបកញ្ចាស់នេះ រហូតមកព្រឹកថ្ងៃកើតហេតុនេះ បន្ទាប់ វិលមកពីដឹក បន្លែ ត្រី សាច់វិញ ចតទុកមុខផ្ទះដូចសព្វដង ហើយរវល់តែអង្អុយ ចុចលេង ហ្វេសបុ៊ក នៅលើគ្រែចំហៀងផ្ទះភ្លេចខ្លួន ស្រាប់តែជនសង្ស័យ លួចមូ៉តូយកទៅបាត់ដោយសុវត្តិភាព សូម្បីតែសម្លេងមូ៉តូ ក៏មិនឮផង ទើបធ្វើឲ្យគាត់ហួសចិត្ត មិននឹកស្នានមានចោរ លួចយកមូ៉តូ ធន់នឹងដែរ ។
ដោយខ្លាច ជាប់ពាក់ព័ន្ធទៅនឹង ស្លាកលេខមូ៉តូ កាតគ្រីឈ្មោះ កម្មសិទ្ធ ជនរងគ្រោះផ្ទាល់ និងដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវ កំណត់មុខសញ្ញាផងនោះ ទើប បានទៅដាក់ពាក្យបណ្តឹង នៅបុ៉ស្តិ៍នគរបាលចោមចៅ ៕