Wednesday, July 9, 2025
Homeព័ត៌មានជាតិស្ត្រីពោះធំ​គ្រប់​ខែ គេ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរ​ពេទ្យ ដល់​កណ្តាល​ផ្លូវ ក៏​សម្រាល​កូន

ស្ត្រីពោះធំ​គ្រប់​ខែ គេ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរ​ពេទ្យ ដល់​កណ្តាល​ផ្លូវ ក៏​សម្រាល​កូន

ភ្នំពេញ : សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឈរសំរួលចរាចរណ៍តាមផ្លូវជាតិលេខ១ហើយ ក៏មានស្រ្តី ម្នាក់ជិះម៉ូតូមានគ្នី៣នាក់ ហើយស្រ្តីមានផ្ទៃពោះស្រាប់តែឈឺពោះឆ្លងកណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលកកស្ទះចរាចរណ៍និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ កាលវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែ កុម្ភះ ឆ្នាំ ២០១៧នៅចំណុចគល់ស្ពានព្រះមុន្នវង្សីថ្មីត្រើយខាងកើត ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បងស្រីម្នាក់មានឈ្មោះ អន សុខឃឹម ភេទស្រី អាយុ៣១ឆ្នាំមុខរបរលក់គ្រឿងម្ជូរស្នាក់នៅផ្ទះ ស្ថិតនៅភូនិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់អ្នកយក ពត៍មានយើងថាដោយមុនកើតហេតុគាត់២នាក់មិត្តភ័ក្រ្តស្រីដែលមានផ្ទៃពោះគ្រប់ខែដោយឈឺពោះឆ្លងទន្លេហើយក៏ហៅមូ៉តូឌុបពីផ្ទះមកពីមន្ទីរពេទ្យបង្អែកមានជ័យតែពេលជិះមូ៉តូឌុបឆ្លងស្ពានព្រះមុន្នីវង្សថ្មីត្រើយខាងកើតស្រាប់តែមិត្តភ័ក្រ្តស្រីឈឺពោះបានសំរាលកូនប្រុសនៅគល់ស្ពានតែម្ដងហើយទើបសមត្ថកិច្ចជួយហៅរថយន្តសង្រ្គោះអោយមកជួយដឹកយកទៅសំអាតដោយឈាមខ្លាំងពេក ។

រី ស្រីចិន ភេទស្រី អាយុ២៩ឆ្នាំមុខរបរនៅអតីតបុគ្គលិកខារា៉អូខេ១៦៨ស្នាក់នៅជាមួយ មិត្តភ័ក្រ្តស្រីនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យមានស្រុកកំណើតត្បូងដំរី ឃុំ កំពង់ចំលង ស្រុកកំពង់អំពល ខេត្តកណ្ដាលបានប្រាប់អ្នកយកពត៍មានយើងថាដោយគាត់ មានប្ដីមានឈ្មោះ ស្រួច ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់តែបានលេងលះគ្នារយះ៣ឆ្នាំ ហើយនិងមានកូន៣នាក់ប្រុស២ស្រីមួយដោយធ្ញើម្ដាយមើលនៅស្រុកកំណើតក្រោយមកក៏ទំនាក់ទំនងជាមួយបុរសជនជាតិចិនហើយក៏បានស្រលាញ់គ្នារហូតមានផ្ទៃពោះតែបុរសជនជាតិបានត្រលប់ទៅស្រុកគេវិញតាំងពីខ្លួនមានផ្ទៃពោះ៥ខែមកម្ល៉ះហើយក៏មិនដាច់ចិត្តយកចេញចេះតែទ្រាំនិងសុំផ្ទះមិត្តភ័ក្រ្តស្នាក់នៅបណ្ដោះអាសន្នសិនរងចាំដល់ថ្ងៃសំរាលកូនរួចនិងរកការងារធ្វើដើម្បីចិញ្ចើមកូនប្រុសនេះអោយបានធំដឹងក្ដីនិងមានរៀនសូត្រមានចំណេះដឹងដូចកូនគេមានឱពុកដែរ ។

ប្រភពពត៍មានពីលោកគ្រូពេទ្យប្រចាំនៅមន្ទីរពេទ្យបង្អែកមានជ័យបានប្រាប់ថាបន្ទាប់សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានហៅរថយន្តសង្រ្គោះរបស់គាត់ទៅជួយដឹកស្រ្តីម្នាក់សំរាលកូននៅគល់ស្ពានព្រះមុន្នីវង្សថ្មីត្រើយខាងកើតហើយពេលទៅដល់ស្រ្តីដែលមានផ្ទៃពោះគ្រប់ខែនោះបានកើតរួចហើយដោយក្រុមគ្រូពេទ្យគាត់បានយកស្រ្តីឡើងរថយន្តនិងកាត់ទងសិតក្មេងចេញពីទងសិតម្ដាយហើយក៏ដឹកស្រ្តីជាម្ដាយមានលាងសំអាតចេញក្រោយម្ដាយនិងទារកមានសុវត្ថភាពទាំង២នាក់ហើយចំណែកកូនប្រុសដែលទើបនិងកើតនោះមានទំម្ងន់២.៥គីឡូក្រាមនិងមានសុខភាពល្អទេហើយម្ដាយនិងទារកនោះបានសំរាកនៅមន្ទីរពេទ្យយើងជាបណ្ដោះអាសន្ន៕

 

RELATED ARTICLES