Wednesday, July 9, 2025
Homeព័ត៌មានជាតិជនសង្ស័យម្នាក់ ឡើង​លើ​ដំបូល​ផ្ទះ​ចូល​លួច ចៃ​ដន្យ​ម្ចាស់​ផ្ទះ​ទាន់​ចាប់​វាយ​ទ្រោម​ខ្លួន

ជនសង្ស័យម្នាក់ ឡើង​លើ​ដំបូល​ផ្ទះ​ចូល​លួច ចៃ​ដន្យ​ម្ចាស់​ផ្ទះ​ទាន់​ចាប់​វាយ​ទ្រោម​ខ្លួន

ភ្នំពេញ  : ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឡើងលើដំបូល ផ្ទះចូលលួចចៃដន្យម្ចាស់ផ្ទះ ទាន់ចាប់បានវៃឡើងទ្រោមខ្លួនរួចប្រគល់អោយសម្ថកិច្ចសម្ថតិកិច្ចប៉ុស្តិ៍ដង្កោ ហេតុកានេះកើតឡើងកាលពីវេកាម៉ោង២និង៣៥នាទី៤០នាទីយប់ឈានចូលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ៣៥ផ្កូវបេតុងក្នុងភូមិខ្វាសង្កាត់ ដង្កោខណ្ខដង្កោ។ ជនសង្ស័យមានឈ្មោះ ញឹម. យ៉េន. អាយុ២៦ឆ្នាំមុខរបរមិន ពិតប្រាកដស្នាក់នៅផ្ទះជួលភូមិតាឡី សង្កាត់ដង្កោ ខណ្ខដង្កោ យោងតាមសម្តីពីជនរងគ្រោះដែលមានឈ្មោះ ជួប. ថាច ភេទប្រុសអាយុ៥៨ឆ្នាំមុខរបរជាមន្ត្រីចូល និវត្តន៍ស្នាក់នៅកន្លែងកើតហេតុខាលើបានរៀបរាប់អោយដឹងថាដោយរូបគាត់ទើបមកពីចាក់ធុងបាស់នៅភូមិទួលពង្រសង្កាត់ ចោមចៅខណ្ខពោធិសែនជ័យលុះដល់ម៉ោង១២និង៣០នាទីឈានចូល ថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៧ដោយគាត់បានមកដល់ផ្ទះវិញស្រាប់តែលឺសំឡេងដូចជាមានមនុស្សកំពុងតែបើកដំបូលគ្បឿងផ្ទះរបស់គាត់ រួមមកគាត់ក៏បានផ្ទៀងចាំស្តាប់បន្តទៀតស្រាប់តែលឺកាន់តែ ខ្លាំងពេលនោះរូបគាត់បានដើរទៅដាស់កូនអោយជួយមើលពេលនោះកូនរបស់គាត់បានដើរទៅបើកភ្លើងមើលស្រាប់តែឃើញដំបូលផ្ទះរបើកគ្បឿងនិងមានពិដានធ្លាក់មកក្រោម ភ្លាមៗនោះកូនរបស់គាត់បានឡើងទៅលើដំបូលផ្ទះមើលក៏ស្រាប់តែឃើញជនសង្ស័យកំពុងតែសង្ងំនៅលើពិដានរួចបានស្រែកប្រាប់រូបឪពុកពេលនោះជនស្ស័យមិនបានរត់ទេខាងជនរងគ្រោះបានចាប់ចុះមកដីក៏មានកាឆោឡោឡើងផ្អើលដល់អ្នកជិតខាងបាននាំគ្នាព្រួតវាយមួយដៃមួយជើងបែកមុខហើយបានប្រគល់អោយសម្ថតកិច្ចប៉ុស្តិដង្កោ យកមកសួរនាំ។ ក្រោយពីសម្ថតកិច្ចសាកសួរនៅប៉ុសិ្ត៍ដង្កោហើយជនសង្ស័យបានសាភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសម្ថិកិច្ចប៉ុស្តិ៍ដង្កោកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ខដង្កោដើម្បីចាត់កាតាមផ្លូវច្បាប់៕

 

RELATED ARTICLES