ភ្នំពេញ ៖ បុរសម្នាក់បន្ទាប់ពីខឹងម្តាយ ប្រមូលសម្រាមយកដុតចោល ដោយទាំងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សារ ឆេះអស់មួយជ្រុង ផ្ទះកំហឹងខឹងរាលដាល ក្នុងគ្រួសារ ទាញបានពូថៅ មិនបង្អង់យូរ ដេញកាប់ រងរបួសបងថ្លៃស្រីម្នាក់ បន្តិចបន្ទួច ផ្អើលអ្នកជិតខាង សមត្ថកិច្ចចុះទៅអន្តរាគមន៍ ឃាត់នាំទៅ បុ៉ស្តិ៍បូ៉លីស ធ្វើការអប់រំ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ២១៧ ផ្លូវលំ ក្រុម៥ ភូមិប៉ប្រ៉កជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
បុរសចិត្តខ្លាំងមានឈ្មោះ កែវ បូរ៉ាត់ អាយុ៣១ឆ្នាំ អតីតជាមន្រ្តីយោធា បច្ចុប្បន្ន ជាកម្មករសំណង់ រស់នៅផ្ទះកើតហេតុខាងលើ ។ មានម្ដាយឈ្មោះ ញ៉ិប ញ៉ អាយុ៦៩ឆ្នាំ ។ ចំណែកស្រ្តីជាបងថ្លៃ រងរបួសមានឈ្មោះ ស ចាន់ថុល អាយុ៣៤ឆ្នាំ មានផ្ទៃពោះ៨ខែ ។
តាមស្រ្តីជាម្តាយបានឲ្យដឹងថា គាត់មិនបានរៀនសូត្រ ចេះអក្សរនោះទេ ចំណែកកូនប្រុសរបស់គាត់វិញ កាលពីមុន បានរៀនសូត ផ្នែកខាងយោធា ហើយក៏មិនដឹងថា រៀនបានដល់កម្រឹតណាដែរ តែបច្ចុប្បន្ន ក្រោយពីលាឈប់ពីយោធា មកធ្វើការជាកម្មករសំណង់វិញ ។ ស្រ្តីខាងលើបន្តទៀតថា មុនពេលផ្ទះរឿង ហឹង្សារក្នុងគ្រួសារ គាត់បានប្រមែប្រមូលសម្រាម សម្អាតក្នុងផ្ទះ ហើយក៏មិនដឹងថា ប្រមូលដោយទាំងសញ្ញាប័ត្រកូនប្រុសដែរ ដោយគាត់មិនចេះអក្សរ រួចយកទៅដុតចោល ។ ខណៈដែលកំពុងដុតសម្រាម កូនប្រុសមកដល់ល្មម ក្រឡេកឃើញ នៅក្នុងគំនរសម្រាម ភ្លើងកំពុងឆេះ ដោយ វិញ្ញាបនប័ត្ររបស់ខ្លួន ទើបឆោឡោ ពន្លត់ទាញយកពីភ្លើងមកវិញ ឡូឡា ក្នុងគ្រួសារ ក៏កើតក្លាយជា ហឹង្សារ ទាញបានពូថៅ ដេញកាប់ម្តាយ តែត្រូវបាន កូនប្រសារស្រីរត់ចូលទៅជួយ ទើបកូនប្រុសបង្ក យ៉ាពូថៅទៅត្រូវចឱពោះ បងថ្លៃស្រី បណ្តាលឲ្យរងរបួសបន្តិចបន្ទួច ផ្អើលអស់ប្រជាពលរដ្ឋក្បែរខាង និងកម្លាំងបុ៉ស្តិ៍រដ្ឋបាល ចុះទៅអន្តេាគមន៍ ឃាត់ជនបង្ក នាំទៅសាកសួរនៅបុ៉ស្តិកាកាប ។
ករណីខាងលើ ទាំងជនបង្ក និងជនរងគ្រោះ រួមទាំងម្តាយផង ត្រូវបានសមត្ថកិច្ចហៅទៅធ្វើការអប់រំនៅបុ៉ស្តិ៍កាកាប ធ្វើការអប់រំជាមុនសិន ទើបអនុញាតិឲ្យវិលត្រឡប់ទៅវិញ ខណៈដែលពុំមានខាងណាប្តឹងខាងណាឡើយ ៕