Saturday, December 21, 2024
Homeទេសចរណ៍ នាវាទេសចរណ៍យក្ស ដឹកភ្ញៀវជិត៣ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

 នាវាទេសចរណ៍យក្ស ដឹកភ្ញៀវជិត៣ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ដែលផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២១២៦ នាក់ និងនាវិក ចំនួន៦៣១ នាក់ សរុប២៧៥៧នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ សរុបចំនួន២ ១២៦នាក់ មានដល់ទៅ ៣៦សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាល្លឺម៉ង់ ស្វីស អូទ្រីស) និងនាវិក ចំនួន៦៣១នាក់ មានដល់ទៅ ២៦សញ្ជាតិ សរុប២៧៥៧នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

របាយការណ៍ បានបន្តថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួល បដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនា យ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ មានឈ្មោះ AIDA STELLA សញ្ជាតិអ៊ីតាលី បានចេញពីប្រទេសវៀតណាម មកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា មុននឹងបន្តដំណើរទៅកាន់ប្រទេសថៃ៕

RELATED ARTICLES