ខេត្តកណ្តាល ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងកើតមានជំងឺប្រចាំកាយអស់ជាច្រើនខែ ព្យាបាលមិនជា ក៏សម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុក កៀនស្វាយ។
បុរសដែលចងកសម្លាប់ខ្លួននោះ មាន ឈ្មោះគឹម ចាន់ថុល អាយុ៤០ឆ្នាំ មុខរបរ កសិករ មានជំងឺប្រចាំកាយ៧ខែមកហើយ មាន ប្រពន្ធ ឈ្មោះយូ នឿន អាយុ៣៦ឆ្នាំ មុខរបរ កសិករ និងមានលំនៅក្នុងភូមិកើតហេតុខាង– លើ។
តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនរង– គ្រោះ) បានកើតមានជំងឺប្រចាំកាយអស់រយៈ ពេល៧ខែមកហើយ តែព្យាបាលមិនបានធូរ– ស្បើយសោះ ទើបធ្វើឱ្យមួយរយៈចុងក្រោយ នេះ ប្តីរបស់នាងចេះតែធុញថប់ ស្រងូតស្រងាត់ ជាប់ជានិច្ច។ នៅមុនពេលកើតហេតុ កាលពី វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ប្តីរបស់នាងបានកាន់អង្រឹងដើរចេញទៅខាង ក្រោយផ្ទះ ឃើញបែបនេះ នាងក៏បានសួរប្តី ថា “ឯងទៅណា?” ពេលនោះប្តីបានឆ្លើយថា “អញ ទៅដេក”។ បន្ទាប់មក នៅវេលាម៉ោង ប្រមាណ ១០និង១៥នាទីព្រឹកថ្ងៃដដែល នាងក៏កាន់ទឹក សណ្តែកមួយកំប៉ុងយកទៅឱ្យប្តីផឹក លុះទៅ ដល់ក៏ប្រទះឃើញប្តីបានចងកស្លាប់នៅលើ ដើមស្វាយបាត់ទៅហើយ ទើបនាងបានស្រែក ឆោឡោផ្អើលដល់អ្នកភូមិចោមរោមមើល និង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើខ្សែអង្រឹង ពណ៌ប៉ៃតងចាស់ ចងកភ្ជាប់នឹងមែកស្វាយ បណ្តាលឱ្យបែកបំពង់ក និងមានហូរទឹកកាម។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕