សិង្ហបុរី៖ដោយសារតែលោក ហេង សិទ្ធី បាននិយាយចោទប្រកាន់ បង្ខូចកេរ្តិ៍ឈ្មោះ ថ្នាក់ដឹកនាំក្នុងស្ថាប័នជាច្រើន ជាពិសេសឧកញ៉ា ហ៊ុន តូនោះ ធ្វើឲ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា (ប្រធានយុវជនបូជាការពារយុត្តិធម៌) ក៏បានសម្រេចចិត្ត សុំច្បាប់ការដ្ឋានដឹកនាំក្រុមការងារស្ដាត់ទៅជួបលោកហេង សិទ្ធីនៅ សាំហ្គាពួរ ដើម្បីកាពារភាពស្អាតស្អំអ្នកដែលលោកសិទ្ធី ចោទប្រកាន់ ។ ប៉ុន្តែការទន្ទឹងរង់ចាំ និងការចំណាយពេលរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយក្រុមការងារ បានទទួលមកវិញ នូវការខកចិត្ត ខាតបង់ទាំងពេលវេលា ដោយសារតែ លោកហេង សីទ្ធី មិនហ៊ាន បង្ហាញខ្លួន នាប្រទេសសិង្ហបុរី នោះទេ។

នៅលើទំព័រFacebook pageផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហាញការខកចិត្តចំពោះលោក ហេង សិទ្ធី ដែលមានចរិតកំសាកដោយមិនហ៊ានមកជួបនៅប្រទេសសិង្ហបុរី បន្ទាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារទៅចាំទទួលនៅទីនោះមកកម្ពុជា ដើម្បីតតាំង តាមផ្លូវច្បាប់ ។

អ្នកឧកញ៉ា បានបញ្ជាក់បែបនេះថា៖” លោកហេង សិទ្ធី មិនមានតម្លៃឲ្យខ្ញុំឆ្លើយតបទៀតទេ ហើយបងប្អូនក្រុមយុវជនយើង ត្រលប់ទៅវិញហើយ មិនបានជួប លោកហេង សិទ្ធី ទេ មកខាតជើង ខាតពេលវេលា ហេង សិទ្ធី អត់មកទេគាត់កុហក”។

អ្នកឧកញ៉ា បានបន្តដោយការឌឺដងថា តាមមើល លោក ហេង សិទ្ធី ប្រហែលអាចកើតមានបញ្ហាសុខភាពផ្លូវចិត្តមិនប្រក្រតីហើយ បន្ទាប់ពីចោទប្រកាន់ អ្នកឧកញ៉ា ហ៊ុន តូ។

ដោយឡែកទាក់ទងការចោទប្រកាន់ពីអតីតឧកញ៉ា ហេង សិទ្ធី លើបញ្ហាមួយចំនួននោះ ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ច្បាស់ៗថា ៖”ចំពោះអាជីវកម្មខ្ញុំត្រឹមលក់ផ្ទះតម្លៃទាបជូនអតិថិជន ទទួលស្គាល់ការសាងសង់យឺត។ តែខ្ញុំខិតខំធ្វើជារៀងរាល់ថ្ងៃ ក្នុងគម្រោងពេលនេះខ្ញុំសាងសង់បានដោះស្រាយ បញ្ចប់ 2541ផ្ទះ រួចរាល់100% ហើយផ្ទះមួយចំនួនទៀតក្រុមការងារបាននឹងកំពុងសាងសង់ជាបន្តបន្ទាប់។ នេះជាអ្វីដែលខ្ញុំត្រូវទទួលខុសត្រូវ “។

ចំពោះការចេញចូលក្រៅប្រទេស អ្នកឧកញ៉ាថាទៅបានធម្មតា តែគ្មានការងារចាំបាច់ត្រូវចំណាយលុយទៅទេ ហើយក៏គ្មានប៉ូលីសសាំងហ្គាពួរ ណាឃាត់លោកដែរ ហើយលោកក៏មិនមានទោសទណ្ឌឧក្រិដ្ឋអ្វីដែរ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ពាក្យចាក់ដោតធ្ងន់ៗទៅកាន់ ហេង សិទ្ធី ថា៖”ចំពោះខ្ញុំគ្មានទម្លាប់គិតចង់រត់ចោលប្រពន្ធកូនគ្រួសារនិង អតិថិជនរបស់ខ្ញុំទេ។សង្ឃឹមលោកហេង សិទ្ធីឆាប់ជាសះស្បើយនៃជំងឺ រវើរវាយរបស់លោក ដើរផ្លូវត្រូវខិតខំកសាងអំពើល្អ។ ខ្ញុំចាត់ទុកថាបានជូនបងប្អូនក្រុមយុវជនមកស្គាល់ស្រុកគេម្ដងចុះ”៕
