ខេត្តព្រះសីហនុ ៖ សពបុរសម្នាក់ ត្រូវបានឃាតករមិនស្គាល់មុខវាយសម្លាប់រួចច្រកចូល ទៅក្នុងបាវ និងបានដឹកយកទៅប្លុងចោល នៅ មាត់លូ ឆ្នេរសមុទ្រ និងត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចឆ្នេរសមុទ្រ តាមតិរវិថីសម្តេចហ៊ុន សែន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨-៩ ស្ថិត ក្នុងក្រុមទី៤ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។
សពដែលត្រូវឃាតករដៃឆៅសម្លាប់ច្រក បាវជាមនុស្សប្រុស ស្លៀកខោខ្លី ពណ៌ក្រហម ឆ្នូតសងខាងពណ៌ទឹកប៊ិក តែមិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋដែល ធ្វើដំណើរឆ្លងកាត់ម្តុំនោះបានធុំក្លិនស្អុយចម្លែក តែមិនចាប់អារម្មណ៍នោះទេ រហូតដល់វេលា ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ក៏មានប្រជា- ពលរដ្ឋម្នាក់ បានប្រទះឃើញបាវនៅក្បែរមាត់ លូឆ្នេរសមុទ្រ និងមានជះក្លិនស្អុយយ៉ាងខ្លាំង ទើបដើរទៅកាយមើលស្រាប់តែប្រទះឃើញ សព ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថ- កិច្ចតែម្តង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នង- ការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជា- ពលរដ្ឋថា ប្រទះឃើញសាកសពមនុស្សច្រក ក្នុងបាវនៅមាត់សមុទ្រ សមត្ថកិច្ចជំនាញ បាន ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗដើម្បីពិនិត្យ មើលជាក់ស្តែង លុះទៅដល់ក៏ប្រទះឃើញបាវ ពណ៌ខ្មៅមួយនៅជាប់នឹងមាត់លូ ទើបធ្វើការ វះមើលក៏ប្រទះឃើញសពមនុស្សប្រុសម្នាក់ ស្លាប់ យ៉ាងអាណោចអាធ័ម រហូតដល់រលេះរលួយ មើលភិនភាគលែងស្គាល់ទៅហើយ។
លោកស្នងការបញ្ជាក់ថា តាមការពិនិត្យ សាកសពត្រូវបានឃាតករយកថង់ប្លាស្ទិកពណ៌ ខ្មៅចុំក្បាល និងយកកៅស៊ូពោះវៀនឡាន រឹតក ៦ជុំនិងយកអាវរុំក្បាលបន្ថែមពីលើថង់ប្លាស្ទិក ទៀតផង ចំណែកដៃចងដោយខ្សែអង្រឹង និង មានខ្សែពួចងរឹតទាក់ឱ្យអង្គុញខ្លួន ជារាងមូល រួចច្រកចូលទៅក្នុងបាវ និងមានខ្សែនីឡុងចង មាត់បាវ តែយ៉ាងណាសពមានសភាពរលេះ- រលួយ និងជះក្លិនស្អុយយ៉ាងខ្លាំង មិនអាចឱ្យ សមត្ថកិច្ចកំណត់អត្តសញ្ញាណបាននៅឡើយ ដោយគ្រាន់តែសម្គាល់បានថា សពគឺជាមនុស្ស ប្រុស។
តាមការសន្និដ្ឋានបឋមជនរងគ្រោះ ត្រូវ បានឃាតករសម្លាប់នៅកន្លែងផ្សេង រួចក៏ច្រក ចូលបាវដឹកតាមរថយន្តមកទម្លាក់ចោលនៅ ទីតាំងកើតហេតុខាងលើ អស់រយៈពេលប្រមាណ ១០ថ្ងៃមកហើយ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បច្ចេកទេស និងវិទ្យាសាស្ត្រ កំពុងធ្វើកោសល្យ- វិច័យយ៉ាងល្អិតល្អន់ ដើម្បីស្រាវជ្រាវរកអត្ត- សញ្ញាណសព ព្រមទាំងវែកមុខរកឃាតករចាប់ ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕